បរទេស៖ យោងតាមការចេញផ្សាយរបស់ Bloomberg និងបន្តចេញផ្សាយដោយ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា មកដល់ពេលនេះទូតអាមេរិកបាន គឺមិនអាចឈានទៅដល់កិច្ចព្រមព្រៀងថ្មី ទណ្ឌកម្មថ្មីសម្រាប់ប្រឆាំងរុស្សី នៅឡើយដោយសារតែហុងគ្រី នៅតែបន្តបដិសេធមិនចូលរួមអនុវត្ត កិច្ចការងារប្រឆាំងការនាំចេញប្រេងពី រុស្សីជាមួយនឹងអឺរ៉ុបឡើយ។
កន្លងមកអឺរ៉ុបគឺបានអនុវត្ត រួចទៅហើយនៅទណ្ឌកម្មកញ្ចប់ទី៥ របស់ខ្លួនប្រឆាំងទៅនឹងប្រទេសរុស្សី ក្រោយការប្រកាសបើកប្រតិបត្តិការ យោធានៅក្នុងប្រទេសអ៊ុយក្រែនតាំងតែ ពីខែកុម្ភៈមកប៉ុន្តែថ្មីៗនេះអឺរ៉ុប បានដាក់សំណើរថ្មីជាកញ្ចប់ទណ្ឌកម្មជុំទី៦ ក្នុងការប្រឆាំងរុស្សី។

កញ្ចប់ទី៦ ដែលត្រូវបានគេអះអាងថា គឺជាទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ប្រឆាំងប្រទេសរុស្សីនោះ គឺធ្វើឡើងក្នុងគោលបំណងកាត់ផ្តាច់ ការនាំចេញផលិតផល ថាមពលទាំងអស់របស់ប្រទេសរុស្សី ទៅកាន់ប្លុកអឺរ៉ុបដែលរបាយការណ៍ ស្រាវជ្រាវកន្លងមកក្នុងនោះអឺរ៉ុប បានប្រើប្រាស់ប្រេងនាំចូលពី រុស្សីដល់ទៅ ២៥ភាគរយនៃតម្រូវការ សរុបរបស់ខ្លួន កាលពីឆ្នាំ២០២១ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
