ព័ត៌មានអន្តរជាតិ

សមាជិកសភាអឺរ៉ុប៖ ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី មិនមានប្រសិទ្ធភាពឡើយ

បរទេស៖ សមាជិកសភាអឺរ៉ុបលោកស្រី Clare Daly កាលពីចុងសប្តាហ៍មកនេះ បានធ្វើការលើកឡើងថា ទណ្ឌកម្មប្រឆាំងទៅនឹងប្រេង របស់រុស្សីនឹងអាចមិនអាចមាន ប្រសិទ្ធភាពក្នុងការបញ្ចប់សង្គ្រាម ឬជួយសង្គ្រោះជីវិត នៅក្នុងប្រទេសអ៊ុយក្រែនឡើយ។

លោកស្រី Daly បានបន្ថែមទៀតដែរថា៖ មិនមែនដោយសារខ្ញុំ មានអារម្មណ៍ថា អាណិតចំពោះរុស្សីឬដោយសារតែខ្ញុំ ធ្វើការឲ្យលោកប្រធានាធិបតីរុស្សី Vladimir Putin នោះទេប៉ុន្តែជាក់ស្តែងទណ្ឌកម្ម ទាំងនោះមិនមានប្រសិទ្ធភាពឡើយ ហើយវាមិនអាចបញ្ចប់ សង្គ្រាមនេះបានដែរ។

លោកស្រី Daly គឺជាសមាជិកសភាខាងឆ្វេងនិយម មកពីគណបក្ស Independents 4 Change ហើយលោកស្រី បានសង្កត់ធ្ងន់ទៀតថា ទណ្ឌកម្មប្រេងទៅលើប្រទេសរុស្សី នឹងមិនអាចសង្គ្រោះជីវិតពលរដ្ឋអ៊ុយក្រែន សូម្បីតែម្នាក់ណាមួយឡើយ។

គួរឲ្យដឹងដែរថាអឹរ៉ុបកំពុងដាក់ សំណើជាកញ្ចប់ទណ្ឌកម្មទី៦ របស់ខ្លួនដើម្បីបិទកាត់ផ្តាច់ការនាំចេញ ប្រេងទាំងស្រុងរបស់រុស្សីមកកាន់ ប្លុកអឺរ៉ុបនៅត្រឹមចុងឆ្នាំនេះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top