ព័ត៌មានអន្តរជាតិ

G7 ចេញផែនការ ៥ចំណុច ដើម្បីប្រឈមមុខនឹង ទីក្រុងមូស្គូ

បរទេស៖ នៅក្នុងកិច្ចប្រជុំ G7 ក្រុមប្រទេសនេះបានឲ្យដឹងថា ពួកគេនឹងចាត់វិធានការបន្ថែមទៀត ដើម្បីដាក់ឱ្យនៅដាច់ ដោយឡែកពីប្រទេសរុស្ស៊ី និងផ្តល់ការគាំទ្រថ្មី សម្រាប់យោធាអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ។

ការសន្យារួមបញ្ចូលការកំណត់គោលដៅ បន្ថែមទៀតនៃប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី និងការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុលើសពី ២៤ពាន់លានដុល្លារ ដែលបានសន្យាសម្រាប់ឆ្នាំ២០២២ និងទៅអនាគត។

មនុស្សប្រហែល ៦០នាក់ ត្រូវបានគេភ័យខ្លាចថា បានស្លាប់បន្ទាប់ពីសាលារៀននៅ Bilohorivka ក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ត្រូវបានបំផ្ទុះ និងឆេះកាលពីថ្ងៃសៅរ៍។ មានតែមនុស្ស ៣០នាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះ។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនបានលើកឡើងថា ទន្ទឹមនឹងនោះ ស្ត្រី កុមារ និងជនស៊ីវិលវ័យចំណាស់ទាំងអស់ ត្រូវបានជម្លៀសចេញពីរោងម៉ាស៊ីនដែក Azovstal ក្នុងទីក្រុង Mariupol ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បាននិយាយថា ទោះបីជាមន្ត្រីយោធាព្រមានអំពីការបន្តវាយលុក របស់រុស្ស៊ីនៅរោងចក្រក៏ដោយ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top