វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានលើកឡើងថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក ប្រចាំនៅអ៊ុយក្រែន Kristina Kvien និងក្រុមរបស់លោកស្រីបានមកដល់ទីក្រុង គៀវ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស Antony Blinken បានសន្យាក្នុងដំណើរ ទស្សនកិច្ចកាលពីខែមុន ដើម្បីបើកស្ថានទូតអាមេរិកឡើងវិញ ក្នុងរដ្ឋធានីអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ។
ចំណាត់ការនេះគឺជាជំហានចុងក្រោយបំផុត ឆ្ពោះទៅរកការបន្តវត្តមានសហរដ្ឋអាមេរិក ពេញលេញនៅទីក្រុង គៀវ បន្ទាប់ពីអ្នកការទូតបាន ចាប់ផ្តើមត្រឡប់ទៅ ទីក្រុងភាគខាងលិចនៃ Lviv កាលពីខែមុន ដោយបានចាកចេញពីប្រទេស មុនការឈ្លានពានរបស់រុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ ដោយសារបញ្ហាសន្តិសុខ ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស មួយរូបបានលើកឡើងថា ការធ្វើដំណើរដែលកំណត់ពេលវេលា ដើម្បីរំលឹកដល់ជ័យជម្នះក្នុងទិវាអឺរ៉ុប កាលពីថ្ងៃអាទិត្យ គឺជាដំណើរទស្សនកិច្ចបណ្តោះអាសន្ន ហើយមិនមានសញ្ញានៃ ការបើកស្ថានទូតឡើងវិញនោះទេ ។
ប្រទេសរុស្សីប្រារព្ធខួបឆ្នាំ១៩៤៥ ការបរាជ័យរបស់ពួក NAZI អាល្លឺម៉ង់នៅថ្ងៃជ័យជំន្នះ របស់ខ្លួននៅថ្ងៃចន្ទនេះ ។
លោក Blinken បានថ្លែងទៅកាន់ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba កាលពីថ្ងៃអាទិត្យ ហើយបានជូនដំណឹងដល់ Kuleba ថា ក្រុមតូចមួយដែល ដឹកនាំដោយភារធារី Kvien “បានធ្វើដំណើរទៅទីក្រុង គៀវ ដើម្បីធ្វើការទំនាក់ទំនងការទូត មុនការគ្រោងចាប់ផ្តើមប្រតិបត្តិការ របស់ស្ថានទូត គៀវ “អ្នកនាំពាក្យក្រសួងការបរទេស Ned Price បានលើកឡើងដូច្នេះនៅក្នុង សេចក្តីថ្លែងការណ៍មួយ ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា