ព័ត៌មានអន្តរជាតិ

ការលាលែង ពីតំណែង របស់នាយករដ្ឋមន្ត្រី ស្រីលង្កា ត្រូវបានបញ្ជាក់ ដោយប្រធានាធិបតី

កូឡុំបូ ៖ សេចក្តីជូនដំណឹង របស់រដ្ឋាភិបាល ដែលចេញដោយបញ្ជា របស់ប្រធានាធិបតីលោក Gotabaya Rajapaksa កាលពីយប់ថ្ងៃច័ន្ទ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីលោក Mahinda Rajapaksa បានលាលែងពីដំណែងចាប់ពីថ្ងៃច័ន្ទតទៅ ។

នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ របស់ប្រធានាធិបតីបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ បម្រាមគោចរទូទាំងប្រទេស ដែលបានដាក់នៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃច័ន្ទត្រូវបានពន្យារ ពេលរហូតដល់ព្រឹកថ្ងៃពុធ។

នៅព្រឹកថ្ងៃច័ន្ទ ក្រុមបាតុករគាំទ្រ រដ្ឋាភិបាលបានធ្វើបាតុកម្ម ទល់មុខប្រាសាទដើមឈើ (Temple Trees) ដែលជាលំនៅដ្ឋានផ្លូវការ របស់នាយករដ្ឋមន្ត្រី ដោយជំរុញឱ្យនាយករដ្ឋមន្ត្រី Mahinda Rajapaksa កុំលាលែងពីតំណែង ។

បន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រី ពួកគេបានប៉ះទង្គិច ជាមួយក្រុមអ្នកតវ៉ា ប្រឆាំងរដ្ឋាភិបាល នៅក្បែរប្រាសាទ ដើមឈើ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យ៉ាងហោចណាស់មនុស្ស ១៥៧នាក់ ត្រូវបានគេរាយការណ៍ថា បានបញ្ជូនទៅមន្ទីរពេទ្យជាតិ កូឡុំបូបន្ទាប់ពីស្ថានភាពហិង្សា ដែលបានផ្ទុះឡើងនៅទីក្រុងកូឡុំបូ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top