ព័ត៌មានអន្តរជាតិ

លោក Xi Jinping ៖ បទពិសោធ១រយឆ្នាំ គឺបទពិសោធ ដ៏សំខាន់ សម្រាប់សម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិន ឆ្ពោះទៅរកអនាគត និងបង្កើតសមិទ្ធផលថ្មី

ថ្ងៃទី១០ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទខួប ១០០ ឆ្នាំនៃការបង្កើតសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិនថា មួយរយឆ្នាំ កន្លងមក សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន ប្រកាន់ខ្ជាប់នូវឧត្តមគតិយ៉ាង ម៉ឺងម៉ាត់មិនងាករេ បានបង្កើតទៅជាបទពិសោធ ដ៏មានតម្លៃ ។ នេះជាបទពិសោធដ៏សំខាន់ សម្រាប់សម្ព័ន្ធ យុវជនកុម្មុយនិស្តនិយមចិន ដែលឆ្ពោះទៅរកអនាគត និងបង្កើតសមិទ្ធផលថ្មី ។

លោកបានមានប្រសាសន៍ថា ប្រវត្តិសាស្រ្ត បានបញ្ជាក់យ៉ាងជាក់លាក់ថា មានតែប្រកាន់ខ្ជាប់នូវការ ដឹកនាំដោយបក្ស ទើបសម្ព័ន្ធយុវជន កុម្មុយនិស្ត និយមចិន អាចបង្រួបបង្រួម យុវជនចិន ឆ្ពោះទៅមុខ ជំរុញចលនាយុវជនចិន ធ្វើដំណើរទៅមុខ តាមទិសដៅ នយោបាយដ៏ត្រឹមត្រូវ ។ មានតែលើកទង់កុម្មុយនិស្ត និងសង្គមនិយមឱ្យខ្ពស់ ទើបសម្ព័ន្ធយុវជន កុម្មុយនិស្ត និយមចិនអាចបង្កើត ទៅជាក្រុមដែលមានកំលាំង សាមគ្គីមាំជាងគេនិង មានកម្លាំងប្រយុទ្ធខ្លាំង ជាគេ ដើម្បីប្រមូលផ្តុំយុវជន ឱ្យស្ថិតនៅក្រោម ទង់ឧត្តមគតិ របស់បក្សជារៀងរហូត ។ មានតែប្រកាន់ខ្ជាប់នូវប្រធានបទ ដែលខិតខំដើម្បីស្តារប្រជាជាតិចិន មានភាពរុងរឿងសារឡើងវិញ ទើបសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន អាចសាមគ្គីនូវកម្លាំងវ័យក្មេងទាំងអស់ ដើម្បីបំពេញ បព្វហេតុដ៏មហិមា ។ មានតែប្រមូលកម្លាំង យុវជនទាំងអស់គ្នា ទើបសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិន អាចក្លាយទៅជាអ្នក ដែលយុវជនទុកចិត្តបាន ជឿជាក់បាននិងឃ្លាតមិនបាន ៕

To Top