ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតី ដំបូងរបស់ប្រទេសអ៊ុយក្រែន បាត់បង់ជីវិត ក្នុងអាយុ៨៨ឆ្នាំ

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន របស់អ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា អតីតប្រធានាធិបតីអ៊ុយក្រែន ដំបូង គេបំផុត បន្ទាប់ពីការចាកចេញ ពីការគ្រប់គ្រងដោយ សហភាពសូវៀតលោក Leonid Makarovich Kravchuk គឺបានបាត់បង់ ជីវិតហើយក្នុងអាយុ ប្រមាណជា៨៨ឆ្នាំ។

លោក Kravchunk បានស្លាប់កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីមានជំងឺដ៏រ៉ាំរ៉ៃ។ នេះបើយោងតាមការបញ្ជាក់ ដោយក្រុមគ្រួសាររបស់លោក ហើយអតីតប្រធានាធិបតីរូបនេះ បានសម្រាកព្យាបាល នៅមន្ទីរពេទ្យ តាំងតែពីខែមិថុនា ឆ្នាំ២០២១មកម្ល៉េះ ព្រមទាំងបានឆ្លងកាត់ការវះកាត់ បេះដូងទៀតផង។

លោកកើតនៅភាគខាងលិច ប្រទេសអ៊ុយក្រែន តំបន់ Rovno និងបានចូលរួមជាមួយនឹងបក្សកុម្មុយនីស របស់អ៊ុយក្រែន នៅក្នុងឆ្នាំ១៩៥៨ហើយ បានក្លាយទៅជាប្រធានតុលាការកំពូល សូវៀតប្រចាំនៅប្រទេសអ៊ុយក្រែន កាលពីឆ្នាំ១៩៩០ និងក្លាយជាប្រធានាធិបតី បណ្តោះអាសន្ន នៅឆ្នាំ១៩៩១និង បន្ទាប់មកត្រូវបានបោះឆ្នោត ក្រោយជាប្រធានាធិបតី ផ្លូវការ ក្នុងឆ្នាំដដែលនាថ្ងៃទី៥ខែធ្នូ ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top