មីនស៍៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានឲ្យដឹងថា ប្រទេសបេឡារុស្ស និងរុស្ស៊ីបានឈានដល់ កិច្ចព្រមព្រៀងបឋមមួយ ស្តីពីការដាក់ពង្រាយអចិន្ត្រៃយ៍ នៃប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី និងប្រព័ន្ធមីស៊ីល Iskander ដែលបច្ចុប្បន្នកំពុងដាក់ពង្រាយ នៅក្នុងប្រទេសបេឡារុស្ស។
យោងតាមទីភ្នាក់ងារព័ត៌មាន BelTA លោក Lukashenko បានប្រកាសពីផែនការដូចជា ការបណ្តុះបណ្តាលយោធាបេឡារុស្ស ឱ្យធ្វើការជាមួយប្រព័ន្ធ S-400 និងការទិញប្រព័ន្ធមីស៊ីល Iskander ។
លោកបានបន្តថា អាវុធទាំងនេះអាចប្រើសម្រាប់ការពារជាតិ ក្នុងករណីមានជម្លោះជាមួយអង្គការអូតង់៕
ប្រែសម្រួល ឈូក បូរ៉ា