ព័ត៌មានអន្តរជាតិ

Update៖ ការកើនឡើងតម្លៃថាមពល បណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន នាំឲ្យមានប៉ះពាល់ធ្ងន់ធ្ងរ ដល់កសិដ្ឋានជាច្រើននៅក្នុងប្រទេសក្រិច

ក្រិច៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ថា ខណៈដែលកំពុងចិញ្ចឹមសត្វចៀម ពពែ និងមាន់របស់គាត់នៅក្នុងកសិដ្ឋាន គ្រួសារនៅក្នុងភូមិ Kleitoria ភាគខាងត្បូងប្រទេសក្រិក អ្នកបង្កាត់ពូជសត្វ Diamantis Zournas កំពុងគណនាការចំណាយ របស់គាត់ឥតឈប់ឈរ ។

ពួកគេបានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ការកើនឡើងខ្លាំងនៃថាមពល និងតម្លៃចំណីសត្វនាពេលថ្មីៗនេះ ដែលបណ្តាលមកពីវិបត្តិអ៊ុយក្រែន បានដាក់បន្ទុកដែលមិនអាចទ្រាំទ្របានដល់ កសិករចិញ្ចឹមសត្វនៅទូទាំងប្រទេសក្រិក ដែលធ្វើឱ្យអាជីវកម្មរបស់ពួកគេស្ទើរតែ មិនអាចដំណើរការបាន ។

លោក Zournas គឺជាកសិករចិញ្ចឹមសត្វជំនាន់ទី៤ ។ គាត់មានហ្វូងចៀម និងពពែចំនួន ៣៥០ក្បាល ព្រមទាំងមាន់ផងដែរ ហើយលក់ផលិតផលរបស់គាត់ នៅក្នុងហាងលក់សាច់ របស់គាត់នៅលើក្នុងភូមិ ។

លោកបាននិយាយថា “ស្ថានការណ៍នេះបានក្លាយទៅជា មិនអាចទទួលបានទេព្រោះអ្វីៗគឺថ្លៃជាងមុនខ្លាំងណាស់ ។ សូម្បីតែប៉ុន្មានខែមុន គាត់នៅតែបង់ប្រាក់ ២៥០ដល់៣០០អឺរ៉ូ ស្មើនឹង ២៦៤ដល់៣១៦ដុល្លារអាមេរិក សម្រាប់ថ្លៃអគ្គិសនី ។ វិក័យប័ត្រចុងក្រោយបំផុតគឺជិត ១.០០០ អឺរ៉ូ” ។

តម្លៃដឹកជញ្ជូនក៏បានកើនឡើងផងដែរ ដោយសារតម្លៃប្រេងឥន្ធនៈកាន់តែខ្ពស់ ។

លោកបានរៀបរាប់ថា “តម្លៃរៀងរាល់សប្តាហ៍កំពុងឡើងថ្លៃ មិនមែនឡើងថ្លៃទេ វាបានឡើងថ្លៃទ្វេដងហើយបន្តឡើងទៀត។ សម្រាប់ពោត សព្វថ្ងៃនេះមានតម្លៃជាង ៤០សេនក្នុង១គីឡូក្រាម ខណៈដែលយើងធ្លាប់ទិញក្នុងតម្លៃ ១៨ដល់១៩សេនតែប៉ុណ្ណោះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top