វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានស្នើថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់សង្រ្គាមដ៏យូរ ហើយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែមានគម្រោងដណ្តើម យកផ្នែកខ្លះ នៃប្រទេសអ៊ុយក្រែន លើសពីតំបន់ដែលកាន់កាប់ ដោយក្រុមផ្តាច់ខ្លួននៅភាគខាងកើត។

លោក Avril Haines នាយកផ្នែកចារកម្មជាតិ របស់សហរដ្ឋអាមេរិក បានប្រាប់ព្រឹទ្ធសភាអាមេរិកថា “យើងវាយតម្លៃប្រធានាធិបតីលោក ពូទីន កំពុងរៀបចំ សម្រាប់ជម្លោះអូសបន្លាយនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេល ដែលលោកនៅតែមានបំណង សម្រេចបាននូវគោលដៅលើសពីតំបន់ Donbas” ។
សហរដ្ឋអាមេរិក ក៏បានឲ្យដឹងផងដែរថា លោក ពូទីន អាចនឹងប្រើអាវុធ នុយក្លេអ៊ែរ ប្រសិនបើលោកមានអារម្មណ៍ ថា ត្រូវបានគេគំរាមកំហែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ជាមួយគ្នានេះដែរ អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក (IOM) របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាងប្រាំបីលាននាក់ ត្រូវបានផ្លាស់ទីលំនៅ ខាងក្នុងនៅក្នុងប្រទេស អ៊ុយក្រែន។
ការស្ទង់មតិរបស់ IOM បានរាយការណ៍ ពីការកើនឡើង ២៤ ភាគរយ នៃអ្នកផ្លាស់ទីលំនៅខាងក្នុង បើប្រៀបធៀប ទៅនឹងតួលេខមុន ដែលបានចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនា៕ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
