ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បាត់បង់ទាំងក្រុមទាហានពិសេស និងសព្វាវុធទំនើបៗ ក្នុងបរាជ័យដណ្តើម កោះពស់

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានបង្ហើបថា រហូតមកដល់ពេលនេះ អ៊ុយក្រែនបានបាត់បង់យន្តហោះគ្មានមនុស្សបើកចំនួន ៣០ គ្រឿង, ឧទ្ធម្ភាគចក្រ ១០ គ្រឿង, យន្តហោះចម្បាំង ៤ គ្រឿង, កប៉ាល់ ៣ គ្រឿង និងទាហានលើសពី ៥០ នាក់ ក្នុងការប៉ុនប៉ងដែលបានបរាជ័យក្នុងការដណ្តើមយកកោះពស់។ មានការជំរុញដោយទីប្រឹក្សាជាច្រើននាក់របស់អង់គ្លេស ប្រធានាធិបតី Volodymyr Zelensky បានបញ្ជាដោយផ្ទាល់នូវការវាយប្រហារនេះ ហើយចង់ឃើញជ័យជំនះត្រឹមថ្ងៃទី៩ ខែឧសភា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ដោយដកស្រង់ប្រភពសន្តិសុខ។

យោងតាមសរព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយឯក Igor Konashenkov អ្នកនាំពាក្យយោធារុស្ស៊ី បាននិយាយថា យន្តហោះគ្មានមនុស្សបើក Bayraktar TB-2 មួយផ្សេងទៀត ដែលជាការនាំចូលពីប្រទេសតួកគី ត្រូវបានបាញ់ទម្លាក់ពីលើកោះកាលពីថ្ងៃអង្គារ ដែលធ្វើឱ្យ Bayraktars ចំនួន ៩គ្រឿង ត្រូវបានបំផ្លាញនៅលើកោះពស់ចាប់តាំងពីថ្ងៃសៅរ៍។

លោក Konashenkov បានបន្ថែមថា ទាហានរុស្ស៊ីបានកត់សម្គាល់កាលពីថ្ងៃអង្គារ សាកសពអ្នកវាយប្រហារអ៊ុយក្រែន បីនាក់ទៀត ត្រូវបានគេរកឃើញនៅលើឆ្នេរខ្សាច់ សម្រាប់កងកម្លាំងពិសេស និងកងវរសេនាតូចជាតិនិយមសរុបចំនួន 27 នាក់ ដែលបានបាត់បង់ជីវិតនៅលើកោះនេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top