ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះ ទទួលមេដឹកអាស៊ីអាគ្នេយ៍ នៅក្រុងវ៉ាស៊ីនតោន

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតី នឹងធ្វើជាម្ចាស់ផ្ទះទទួល មេដឹកនាំអាស៊ីអាគ្នេយ៍ នៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដោយស្វែងរកការបង្ហាញពីរដ្ឋបាល របស់លោកនៅតែផ្តោតលើឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាប្រឈមរយៈពេល វែងរបស់ប្រទេសចិន បើទោះបីជាមានវិបត្តិអ៊ុយក្រែនក៏ដោយ ។

កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ (អាស៊ាន) ដែលមានប្រទេសចំនួន១០ ចាប់ផ្តើមជាមួយនឹងអាហារពេលល្ងាច នៅសេតវិមាននៅថ្ងៃព្រហស្បតិ៍ មុនពេលការពិភាក្សា នៅក្រសួងការបរទេសនៅថ្ងៃសុក្រ។

ព្រឹត្តិការណ៍នេះនឹងជាលើកទី១ហើយ ដែលមេដឹកនាំអាស៊ានដែល បានបង្កើតឡើងក្នុងថ្ងៃដ៏ខ្មៅងងឹតបំផុត នៃសង្រ្គាមត្រជាក់ប្រមូលផ្តុំគ្នា ជាក្រុមនៅសេតវិមាន ។ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺជាមេដឹកនាំចុងក្រោយរបស់ សហរដ្ឋអាមេរិកដែលធ្វើជាម្ចាស់ផ្ទះនៅ Sunnylands ក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ២០១៦ ។

មេដឹកនាំអាស៊ានរហូតដល់ ៨ប្រទេសត្រូវបានរំពឹងទុក ។ មេដឹកនាំមីយ៉ាន់ម៉ាត្រូវបានដកចេញ ពីការធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន ហើយហ្វីលីពីនកំពុងស្ថិតក្នុង ការផ្លាស់ប្តូរបន្ទាប់ពីការបោះឆ្នោត ។

សេតវិមានបានឲ្យដឹងថា ការពិភាក្សាកំពុងដំណើរការ ជាមួយអាស៊ានអំពីការមានកៅអីទទេ តំណាងឱ្យប្រទេសមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលដើម្បីឆ្លុះបញ្ចាំង ពីការមិនពេញចិត្តចំពោះរដ្ឋប្រហារ ។

សេតវិមានបានប្រាប់ ដល់អ្នកយកព័ត៌មានថា មេដឹកនាំអាស៊ានដែលអមដំណើរ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក Gina Raimondo និងតំណាងពាណិជ្ជកម្ម អាមេរិកលោកស្រី Katherine Tai នឹងជួបជាមួយមេដឹកនាំធុរកិច្ចអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ សេតវិមានបានប្រាប់អ្នកយក ព័ត៌មាននៅក្នុងការហៅទូរស័ព្ទ ។

កិច្ចប្រជុំកំពូលនេះធ្វើឡើង មុនដំណើរទស្សនកិច្ចរបស់ បៃដិន ពីថ្ងៃទី២០-២៤ ខែឧសភា ទៅកាន់កូរ៉េខាងត្បូង និងជប៉ុន ដែលរួមមានផែនការជួប ជាមួយមេដឹកនាំប្រទេសដទៃទៀតដូចជា អូស្ត្រាលី ឥណ្ឌា និងជប៉ុន ដែលចែករំលែកការព្រួយបារម្ភ របស់សហរដ្ឋអាមេរិកអំពីមហិច្ឆតា របស់ចិនក្នុងការពង្រីកឥទ្ធិពល របស់ខ្លួននៅក្នុង តំបន់ និងជាសកល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top