YAOUNDE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា លោក Jean Ernest Ngalle Bibehe រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន របស់ប្រទេសកាមេរ៉ូនកាលពីល្ងាចថ្ងៃពុធ បានរាយការណ៍ពីការបាត់ការទំនាក់ទំនងវិទ្យុ ជាមួយយន្តហោះដែលមានមនុស្ស ១១នាក់ នៅលើយន្តហោះនោះ ។
លោក Bibehe បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា យន្តហោះចុងក្រោយនេះ មានទីតាំងនៅក្នុងព្រៃក្បែរ Nanga Eboko ដែលជាតំបន់មួយក្នុងតំបន់ កណ្តាលនៃប្រទេស ។
លោក Bibehe បានលើកឡើងថា “បច្ចុប្បន្ននេះ ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើដំណើរ ទៅកាន់ទីតាំងដែលយន្តហោះស្ថិតនៅ ដើម្បីផ្តល់ជំនួយដល់ អ្នកកាន់កាប់របស់វា” ។
យន្តហោះនេះបានចាកចេញពីរដ្ឋធានី Yaounde ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុង Belabo ដែលជាទីក្រុងមួយក្នុងតំបន់ ភាគខាងកើតនៃប្រទេស ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា អ្នកដំណើរនៅលើយន្តហោះ គឺជាកម្មកររបស់ក្រុមហ៊ុនប្រេងមួយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា