ព័ត៌មានអន្តរជាតិ

លោកXi Jinping ៖ មិនថា ខ្ញុំទៅដល់ណា ខ្ញុំជាកូនដីលឿងរហូត

ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ២០១៥ អស់រយៈពេល៤០ឆ្នាំគត់ ។ នៅឆ្នាំ២០១៥ មុនចូលឆ្នាំចិន លោក Xi Jinping ប្រធានរដ្ឋចិន បានត្រឡប់ទៅភូមិ Liangjiaheវិញ ។ អ្នកភូមិLiangjiahe ទាំងអស់ បានរំភើបយ៉ាងខ្លាំង ។ លោកបានយកអង្ករ មី ប្រេងឆា សាច់ និងគំនូរក្រហម តុបតែងអបអរឆ្នាំថ្មី ជាដើមដែលទិញ ដោយចេញលុយ ដោយខ្លួនឯង ហើយយកមក ជូនអ្នកភូមិ ពិសេស គឺនាំមកនូវមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ របស់អ្នកដឹកនាំរដ្ឋ ចំពោះប្រជាជន ។

នៅខាងមុខ ទីស្នាក់ការ គណៈកម្មការភូមិLiangjiahe លោកXi Jinpingឃើញបារីនៅ លើដៃបងប្រុស Zhang Weipang បាននិយាយយ៉ាង យកចិត្ត ទុកដាក់ថា បងនៅជក់បារី? លោក Zhang Weipang បានឆ្លើយយ៉ាងអៀនខ្មាស់ថា បារីនេះ ខ្ញុំមិនអាចដាក់ចុះបានទេ ។ លោកបានណែនាំគាត់ថា ប្រុងប្រយ័ត្នណា៎ ថែទាំសុខភាពផង ឈប់ជក់បារីទៅ ។ លោកZhang Weipang បានយល់ព្រមដោយសើចញញឹម ។

លោកZhang Weipang ចាត់ទុកលោកXi Jinping ជាបងប្អូនចឹង ។ ក្នុងរយៈពេលជិតមួយឆ្នាំ ដែលលោកXi Jinping ចាកចេញពីភូម Liangjiahe លោXi Jinping បានយកស្បៀង២០គីឡូ ដែលជារដ្ឋចែកឱ្យយុវជន ចុះមូលដ្ឋានជាប្រចាំខែ ទៅឱ្យគ្រួសារ លោកZhang Weipang ទាំងអស់ និងហូបបាយ ជាមួយក្រុមគ្រួសារZhang Weipang ។ ក្រុមគ្រួសារ Zhang Weipang ហូបអី លោកXi Jinping ក៏ហូបហ្នឹងដែរ ។ លោកZhang Weipangនិយាយថា មិនថាម្ហូបអីគាត់ហូបបានទាំងអស់ មិនថាអ្នកក្រដល់កម្រិតណា គាត់មិនដែលមិនគោរពទេ ។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីបានខានជួបយូរឆ្នាំ ក៏ដោយ តែលោកXi JinpingនៅតែចាំZhang Weipangនៅក្នុងវង់មនុស្ស។នៅដូចពីដើមទះស្មាZhang Weipang ហៅឈ្មោះ Zhang Weipang សួរគាត់ជីវភាពរស់នៅយ៉ាងមេច ហូបអី មានកូនប៉ុន្មាន…លោកZhang Weipangបានឆ្លើយតបថា ជីវភាពរស់នៅ ឥឡូវល្អ ហើយ បើមិនហូបបាយសក៏ហូបមី សាច់ក៏អត់ ដែលខានទេ មានបន្លែស្រស់ហូបពេញ មួយឆ្នាំតែម្ដង ។

ដល់ពេលបាយត្រង់ លោកXi Jinping បានអញ្ជើញ ទៅដល់ផ្ទះ Liang Yuming ដែលជាអ្នកណែនាំ លោកចូល រួមបក្សកម្មុយនីស្តចិន ។ លោកបានទទួលទានបាយ ចូលឆ្នាំថ្មីជាមួយពួកម៉ាកចាស់ មាននំបំពង សាច់ចៀន ស្ពៃជូរ មីនិងល្ពៅ សុទ្ធតែជាម្ហូបលោក Xi Jinping ចូលចិត្តហូប ។ លោកLiang Yumingបានថា លោកXi Jinping ហូបបាយផង សួរនាំពីជីវភាពបច្ចុប្បន្នរបស់អ្នកភូមិផង ៕

To Top