ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្រីលង្កា សន្យាធ្វើកំណែ ទម្រង់យ៉ាងរហ័ស ដើម្បីទប់ស្កាត់ភាព អនាធិបតេយ្យ

កូឡុំបូ ៖ ប្រធានាធិបតី ស្រីលង្កា ដែល ប្រទេសរបស់លោក កំពុងមាន ជម្លោះ បានសន្យាថា នឹងធ្វើ កំណែទម្រង់ យ៉ាងធំ ខណៈចលនាតវ៉ា ទូទាំង ប្រទេស ជំរុញ ឲ្យប្រទេស មានភាព ចលាចល ដោយបានទម្លាក់ នាយករដ្ឋមន្ត្រី រួចហើយ ។

ការតវ៉ាដ៏អាក្រក់បំផុតមួយចំនួន ដែលប្រទេសនេះ មិនធ្លាប់បានឃើញក្នុងប៉ុន្មាន ទសវត្សរ៍កន្លងមកនេះ កងកម្លាំងសន្តិសុខ ស្ទើរតែគ្របដណ្តប់ពេញទំហឹង បន្ទាប់ពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងវិបត្តិអាហារ និងហិរញ្ញវត្ថុ ដែលកើតឡើង ដោយការគ្រប់គ្រង មិនត្រឹមត្រូវ នៃសេដ្ឋកិច្ច និងអំពើពុករលួយ។

អតីតនាយករដ្ឋមន្ត្រី លោក Mahinda Rajapaksa ឥឡូវនេះកំពុងរស់នៅក្នុងទីតាំងយោធា ដែលមានកំពែងរឹងមាំ បន្ទាប់ពីក្រុមអ្នកតវ៉ា បានដុតបំផ្លាញផ្ទះ របស់លោក និងសារមន្ទីរ ដែលឧទ្ទិសដល់ឪពុក របស់លោក ។

ចំពេលមានការ តវ៉ា របស់ជាតិ លោកត្រូវបានបណ្តេញ ចេញដោយបងប្រុស របស់លោក គឺ ប្រធានាធិបតី Gotabaya Rajapaksa ដែលនៅតែកាន់ អំណាច ។ លោកបានសន្យាថា នឹង ដកអំណាច ចេញពីតំណែង ប្រធានាធិបតី និង បង្កើតតួនាទីកាន់តែរឹងមាំ សម្រាប់សភា ទន្ទឹមនឹងនោះ ក៏ថ្កោលទោសការ វាយប្រហារលើ ក្រុមបាតុករ ដែលត្រូវបាន ស្តីបន្ទោសទៅលើហ្វូង មនុស្សគាំទ្ររដ្ឋាភិបាល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top