ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្ដិសុខ ជួបពិភាក្សាគ្នា ស្ដីពីបទបញ្ជា របស់ក្រុមតាលីបង់ ដែលឲ្យស្រ្តី អាហ្វហ្គានីស្ថាន បិទមុខនៅទីសាធារណៈ

យូអិន ៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សា អំពីបទបញ្ជារបស់ក្រុមតាលីបង់អាហ្វហ្គានីស្ថាន សម្រាប់ស្ត្រីឱ្យបិទមុខរបស់ពួកគេនៅទីសាធារណៈ។

ក្រុមតាលីបង់បានប្រកាសក្រឹត្យ ដែលធ្វើឡើងដោយមេដឹកនាំកំពូលរបស់ខ្លួនលោក Hibatullah Akhundzada នៅទីក្រុងកាប៊ុល កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា « ស្ត្រី ទាំងនោះ ដែលមិនចាស់ពេក ឬក្មេងត្រូវបាំងមុខ លើកលែង តែភ្នែក តាមការណែនាំ របស់ Sharia ដើម្បីចៀសវាងការញុះញង់ ពេលជួបបុរស ដែលមិនមែន ជា Mahram ដែលមានន័យថា ជា [ សាច់ ញាតិ បុរស ពេញវ័យ ជិតស្និទ្ធ ]»។

អង្គការលើកលែងទោស ទាមទារឱ្យមាន សម្ពាធលើក្រុមតាលីបង់ បន្ទាប់ពីក្រឹត្យបញ្ជាឱ្យស្ត្រីបិទមុខ។ វាបង្ហាញពីការវិល ត្រឡប់ទៅកាន់គោល នយោបាយហត្ថលេខានៃច្បាប់តឹងរ៉ឹង អតីតកាលរបស់តាលីបង់។

បេសកជនពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកអាហ្វហ្គានីស្ថាន លោកស្រី Deborah Lyons ត្រូវបានគេរំពឹងថា នឹងសង្ខេបក្រុមប្រឹក្សា ដែលមានសមាជិក ១៥រូប ស្តីពីការបង្កើនការរឹតត្បិតនេះ បេសកកម្មអង្គការសហប្រជាជាតិ របស់ប្រទេសន័រវេសបាននិយាយថា។

គួរបញ្ជាក់ថា បេសកកម្ម របស់ប្រទេសន័រវេស បានស្នើសុំកិច្ចប្រជុំបិទទ្វារ “ដើម្បីដោះស្រាយការរឹតបន្តឹងលើសិទ្ធិមនុស្ស និងសេរីភាពរបស់កុមារី និងស្ត្រីនៅអាហ្វហ្គានីស្ថាន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top