ព័ត៌មានអន្តរជាតិ

ករណីផ្ទុះគ្រាប់បែក នៅប៉ាគីស្ថាន បណ្តាលឲ្យរបួសធ្ងន់ធ្ងរ ១៣នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា អាជ្ញាធរមន្ទីរពេទ្យបានឲ្យដឹងថា មនុស្សចំនួន១៣នាក់បានរងរបួស នៅគ្រាដែលមានការផ្ទុះមួយ បានកើតឡើង នៅខាងក្នុងផ្សារមួយកន្លែង នៅក្នុងទីក្រុងខារ៉ាឈី “Karachi“ នៃខេត្ត Sindh ភាគខាងត្បូង ប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃព្រហស្បតិ៍ ។

លោក Shahid Rasool អគ្គនាយកផ្នែកវេជ្ជសាស្ត្រ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Jinnah Postgraduate Medical Center ហៅកាត់ថា (JPMC) បានលើកឡើងថា អ្នករបួសទាំងអស់ត្រូវ បានផ្លាស់ប្តូរ ដោយបានប្រាប់ដល់ ប្រព័ន្ធផ្សព្វផ្សាយថា អ្នករងរបួសជាច្រើននាក់ស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយភាគច្រើននៃពួកគេ បានទទួលរងរបួស បន្ទាប់ពីរងការវាយប្រហារ ដោយគ្រាប់បាល់ កែច្នៃបងឲ្យផ្ទុះ ។

លោក Sharjeel Inam Memon បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃខេត្ត Sindh ថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមដើម្បីកំណត់ពីមូលហេតុនៃការផ្ទុះ ហើយស្ថានភាពអាសន្នត្រូវបានដាក់នៅក្នុងមន្ទីរពេទ្យទាំងអស់នៅក្នុងទីក្រុងនេះ ។

ទន្ទឹមនឹងនេះ នៅក្នុងការសន្ទនាជាមួយ ទីភ្នាក់ងារស៊ិនហួ លោក Salman Qureshi បុគ្គលិកសង្គ្រោះជាមួយអង្គការ សង្គ្រោះមិនមែនរដ្ឋាភិបាល Saylani Welfare Trust បានឲ្យដឹងថា ក្រុមជួយសង្គ្រោះ បានបញ្ជូនអ្នករបួសចំនួន១៦នាក់ទៅកាន់ JPMC ដែលម្នាក់ក្នុងចំណោមពួកគេបានស្លាប់ដោយសាររបួស ។

លោកបានលើកឡើងថា “ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើន ហើយមានអ្នកថ្មើរជើង ជាច្រើននាក់ រួមជាមួយនឹងទីតាំងកើតហេតុ នៅគ្រាដែលមានការផ្ទុះ បានកើតឡើង” ។

ការិយាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃសុក្រនេះថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shahbaz Sharif បានថ្កោលទោសការបំផ្ទុះនេះ ហើយបានបញ្ជាឱ្យនាយករដ្ឋមន្រ្ដី Sindh ផ្តល់ការព្យាបាលល្អបំផុត ដែលអាចធ្វើទៅបានដល់ អ្នករបួសទំាងអស់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top