ព័ត៌មានអន្តរជាតិ

សមុទ្រប៉ាល់តិក ត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាសមុទ្រ ប្រើប្រាស់ដោយណាតូ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសឡាតវៀលោក Edgars Rinkevics កាលពីថ្ងៃសុក្រម្សិលមិញនេះ បានចេញមកធ្វើការថ្លែងថា ប្រទេសរបស់ខ្លួនគឺជា អ្នកគាំទ្រចំពោះបេក្ខភាពថ្មី របស់ស៊ុយអែត និងហ្វាំងដើម្បីចូលជាសមាជិក របស់អង្គការណាតូ ហើយក៏បានគូសបញ្ជាក់អំពីបំណង ប្រែក្លាយសមុទ្រប៉ាល់តិក Baltic Sea ទៅជាសមុទ្រដែលប្រើប្រាស់ ដោយអង្គការណាតូផងដែរ NATO Sea។

ព្រមជាមួយនឹងប្រទេសជាដៃគូផ្សេងទៀត ក្នុងតំបន់ប៉ាល់តិកផងដូចជា ប្រទេសអេស្តូនី និងប្រទេសលីទុយអានីលោក Rinkevics បានបញ្ជាក់អំពីបំណងចង់ឲ្យ ប្រទេសទាំងពីរចូលជាសមាជិកណាតូ ឆាប់ៗពីព្រោះពួកគេទាំងបីជឿជាក់ថា វានឹងបានទទួលអត្ថប្រយោជន៍ជាច្រើន ពីប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែត ចំពោះកិច្ចការងារបង្កើនសមត្ថភាពការពារជាតិ របស់ខ្លួនជាពិសេសយន្តហោះចម្បាំង ផលិតដោយអាមេរិកដែល កំពុងប្រើប្រាស់ដោយហ្វាំងឡង់។

លោក Rinkevics ក៏បានរំពឹងទុកដែរថា អង្គការណាតូនឹងសម្រេចចិត្ត ក្នុងការបង្កើនចំនួនទ័ពនៅក្នុង តំបន់ប៉ាល់តិកបន្ថែមទៀតពី ១០០០នាក់ នាពេលបច្ចុប្បន្នទៅ ៣០០០ឬ៥០០០នាក់នាពេលខាងមុខ និងក៏ដូចជាធ្វើទំនើបកម្ម ប្រព័ន្ធការពារដែនអាកាស ដើម្បីអាចមានលទ្ធភាពក្នុងការបាញ់ ទំលាក់យន្តហោះចម្បាំងរបស់រុស្សីផងដែរ ក្នុងករណីលុកលុយណាមួយកើតឡើង៕

ប្រែសម្រួល៖ ស៊ុន លី

To Top