បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសលោកខាងលិចបានប្រកាស “សង្រ្គាមកូនកាត់” ប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយងាកទៅបើក “ការប្លន់” និង “ការលួចចម្លងរដ្ឋ” ដោយអ្នកការទូតកំពូលបានព្រមានថា មនុស្សគ្រប់រូប “ដោយគ្មានករណីលើកលែង” ត្រូវបានកំណត់ឱ្យមានអារម្មណ៍ថា មានផលប៉ះពាល់នៃជម្លោះនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Sergey Lavrov នៅក្នុងសុន្ទរកថានៅក្នុងកិច្ចប្រជុំនៃ វេទិកាក្រុមប្រឹក្សាគោលនយោបាយការបរទេស និងការពារជាតិ (SVOP) ថា ភាពត្រឹមត្រូវខាងនយោបាយ ភាពសមរម្យ ច្បាប់ និងបទដ្ឋានគតិយុត្តគឺត្រូវបាន លុបចោលយ៉ាងសាមញ្ញ វប្បធម៌លុបចោលត្រូវបានអនុវត្ត ចំពោះអ្វីៗទាំងអស់របស់រុស្ស៊ី រាល់សកម្មភាពអរិភាពប្រឆាំងនឹងប្រទេស របស់យើងត្រូវបានអនុញ្ញាត រួមទាំងការលួចប្លន់ទាំងស្រុង»។
អ្នកការទូតបានបន្តថា ជំហានដ៏អរិភាពដែលបានធ្វើឡើងដោយ “ក្រុមលោកខាងលិច” ប្រឆាំងនឹងទីក្រុងមូស្គូ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ទាំងស្រុងថា ជា “ដៃគូដែលអាចទស្សន៍ទាយបាន” ។ សកម្មភាពបែបនេះគ្រាន់តែនាំ មកនូវការលេចចេញនៃពិភពលោក ពហុប៉ូលយ៉ាងជិតស្និទ ព្រោះថា “មិនត្រឹមតែរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជាច្រើនផ្សេងទៀត កំពុងកាត់បន្ថយការពឹងផ្អែក លើប្រាក់ដុល្លារអាមេរិក លើបច្ចេកវិទ្យា និងទីផ្សារបស្ចិមប្រទេស” លែងមានអារម្មណ៍សុវត្ថិភាពពី “ការលួចចម្លងរដ្ឋ” ពីលោកខាងលិចទៀតហើយ៕
ប្រែសម្រួលៈ ណៃ តុលា