បរទេស៖យោងតាមការលើកឡើងដោយអគ្គលេខាធិកា អង្គការណាតូលោក Jens Stoltenberg កាលពី ថ្ងៃអាទិត្យ ម្សិលមិញនេះ បានបញ្ជាក់ថាអ៊ុយក្រែននឹងអាចទទួល យកជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងប្រទេសរុស្សីខណៈដែលផែនការរបស់ទីក្រុងមុស្គូ នៅតាមតំបន់ប្រយុទ្ធជា ច្រើនហាក់ដូចជាមិន មានវិវត្តទៅតាម ផែនការរបស់ខ្លួនឡើយ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតជាច្រើនក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់ប្លុកណាតូម្សិលមិញនេះ លោក Stoltenberg បានបកស្រាយអំពីប្រធានបទ សំខាន់នៃកិច្ចពិភាក្សាថាគឺធ្វើឡើង ដើម្បីការគាំទ្រដ៏ ខ្លាំងមួយទៅឲ្យប្រទេសអ៊ុយក្រែនព្រម ទាំងការបង្កើនការការពារ និងការប្រឈមមុខ កាន់តែរឹងម៉ាំឡើងរបស់ អង្គការណាតូនិងជាពិសេសផលប៉ះពាល់រយៈ ពេលវែងដោយបណ្តាលមកពីសង្គ្រាមមួយនេះ។
លោក Stoltenber បានបន្តទៀតថា៖ សង្គ្រាមរបស់រុស្សីនៅក្នុងប្រទេសអ៊ុយក្រែន គឺមិនដំណើរការទៅ ដល់ផែនការរបស់រដ្ឋាភិបាលទីក្រុងមូស្គូឡើយ។ ពួកគេបរាជ័យក្នុងការកាន់កាប់ទីក្រុងគៀវហើយកំពុងបន្ត
ដកខ្លួនចេញពីតំបន់ Kharkiv ខណៈដែលសមរភូមិប្រយុទ្ធនៅ Donbass ក៏មិនវិវត្តទៅមុខដែរ។ដូចនេះរុស្សីគឺនឹងមិនទទួល បានជោគជ័យទៅតាមផែនការជា យុទ្ធសាស្ត្ររបស់ខ្លួនឡើយ៕
ប្រែសម្រួល៖ស៊ុនលី