ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ មានភាពហ្មត់ចត់ក្នុងកិច្ចពិភាក្សាក្រុងវីយែន ប៉ុន្តែមិនជឿទុកចិត្តសត្រូវ

តេអេរ៉ង់៖ ប្រធានអ្នកចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់បានសង្កត់ធ្ងន់កាលពីថ្ងៃអាទិត្យថា ទោះបីជា សាធារណៈរដ្ឋអ៊ីស្លាម មានភាពហ្មត់ចត់នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន ក៏ដោយ ខ្លួនបានប្តេជ្ញា ចិត្តមិនជឿទុកចិត្តលើ “សត្រូវ” នោះទេ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។

លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយផងដែរ នោះ បានធ្វើការកត់សម្គាល់នៅខាងក្រៅពិព័រណ៍ប្រេង ឧស្ម័ន ការចម្រាញ់ និងគីមីឥន្ធនៈអន្តរជាតិ លើកទី២៦ ដែលមានឈ្មោះថា Iran Oil Show នៅទីក្រុងតេអេរ៉ង់។

លោកបានលើកឡើងថា “អ៊ីរ៉ង់មានភាពហ្មត់ចត់នៅក្នុងដំណើរការនៃកិច្ចចរចានៅទីក្រុងវីយែន និងការ បំពេញការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួន រួមទាំងការដកទណ្ឌកម្មផងដែរ ក្នុងកម្រិតដូចគ្នា ដែលខ្លួនបានប្តេជ្ញា ចិត្តថានឹងមិនទុកចិត្តសត្រូវ និងពឹងផ្អែកលើបរទេសសម្រាប់ការការពារពីប្រទេស ដែលមានវិធានការបង្ខិតបង្ខំ”។

អ្នកការទូតបានបន្ថែមថា “ប្រាជ្ញាបដិវត្តន៍” និយាយថា អ៊ីរ៉ង់ត្រូវតែប្រើប្រាស់សមត្ថភាពការទូតទាំងអស់របស់ខ្លួន ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានផ្តល់ការធានាថា ក្រសួងការបរទេសអ៊ីរ៉ង់នឹងប្រើប្រាស់សមត្ថភាពអន្តរជាតិទាំងអស់សម្រាប់ “អព្យាក្រឹតការដាក់ទណ្ឌកម្ម” បន្ថែមពីលើការខិតខំប្រឹងប្រែងផ្នែកការទូតទាំងអស់ក្នុងគោលបំណង “ដកចេញជាអតិបរមា” នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕

To Top