ព័ត៌មានអន្តរជាតិ

IMF លើកទម្ងន់ប្រាក់យន់ចិន ក្នុងកញ្ចប់រូបិយប័ណ្ណកំពូល

ប៉េកាំង ៖ ធនាគារកណ្តាល របស់ប្រទេសនេះបានឲ្យដឹងថា មូលនិធិរូបិយវត្ថុ អន្តរជាតិ បានលើកទម្ងន់ នៃប្រាក់យន់របស់ចិន នៅក្នុងកញ្ចប់រូបិយប័ណ្ណបម្រុង ឥស្សរជនរបស់ខ្លួនដល់ ១២,២៨ភាគរយពី ១០,៩២ភាគរយ។

នៅក្នុងការពិនិត្យឡើងវិញ ជាទៀងទាត់លើកដំបូង របស់ខ្លួនលើការវាយតម្លៃ នៃសិទ្ធិគូរពិសេសរបស់ IMF ឬ SDR ចាប់តាំងពីប្រាក់យន់ ត្រូវបានបញ្ចូលក្នុងកញ្ចប់ ក្នុងឆ្នាំ២០១៦ អង្គការដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តដំឡើងឋានៈនៃរូបិយប័ណ្ណចិន ដែលត្រូវបានគេស្គាល់ថា ជាប្រាក់យន់។

ធនាគារប្រជាជនចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទម្ងន់កញ្ចប់ដែលបានធ្វើបច្ចុប្បន្នភាព នឹងចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ដោយបន្ថែមថាការត្រួតពិនិត្យ SDR លើកក្រោយគ្រោង នឹងបញ្ចប់មុនដំណាច់ខែកក្កដា ឆ្នាំ២០២៧។

អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានឲ្យដឹងថា IMF ប្រហែលជាកំពុងព្យាយាមបង្កើនសម្ពាធ លើរដ្ឋាភិបាលចិន ដែលដឹកនាំដោយកុម្មុយនិស្ត ដើម្បីធ្វើការកាន់តែខ្លាំង ដើម្បីដកចេញការរឹតបន្តឹងលើប្រតិបត្តិការក្នុងប្រាក់យន់ ។

ទម្ងន់នៃប្រាក់ដុល្លារអាមេរិក ក៏ត្រូវបានកើនឡើងដល់ ៤៣,៣៨ភាគរយផងដែរ ប៉ុន្តែប្រាក់អឺរ៉ូ ប្រាក់យ៉េន និងផោនត្រូវបានថយចុះមកត្រឹម ២៩,៣១ ភាគរយ ៧,៥៩ ភាគរយ និង ៧,៤៤ភាគរយរៀងគ្នា នេះបើយោងតាម IMF ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top