ព័ត៌មានអន្តរជាតិ

ហេតុអ្វី បានជាអនុត្តរភាព ទីក្រុងវ៉ាស៊ីនតោន មិនធ្វើឲ្យអាស៊ានរង្គើ?

ប៉េកាំង ៖ នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន ដែលទើបនឹងបញ្ចប់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងថា “ភាពជាកណ្តាលរបស់អាស៊ាន គឺជាបេះដូង នៃយុទ្ធសាស្ត្ររដ្ឋបាលរបស់ខ្ញុំ ក្នុងការបន្តទៅអនាគត ដែលយើងទាំងអស់គ្នាចង់ឃើញ ហើយខ្ញុំមានន័យថា ដោយស្មោះស្ម័គ្រ” ។

ថ្វីបើមានពាក្យកក់ក្តៅក៏ដោយ ក៏ភាពស្មោះត្រង់ របស់ទីក្រុងវ៉ាស៊ីនតោន មានចម្ងល់។ អាមេរិកបានប្រើប្រាស់ កិច្ចសហប្រតិបត្តិការ ជាគម្រប់យូរយារណាស់មកហើយ ដើម្បីបន្តគោលដៅ អនុត្តរភាពរបស់ខ្លួន រួមទាំងការទប់ស្កាត់ការកើនឡើង នៃប្រទេសចិន ដោយបង្កើតក្រុម ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

សារៈសំខាន់នៃកិច្ចប្រជុំកំពូល គឺស្ថិតនៅក្នុងពេលវេលារបស់វា។ អត្ថបទថ្មីមួយពីទស្សនាវដ្ដីកិច្ចការបរទេសបានឲ្យដឹងថា “វាត្រូវបានប្រារព្ធឡើង ខណៈដែលសង្រ្គាម កំពុង ឆាបឆេះ ក្នុងប្រទេសអ៊ុយក្រែន ដែលបង្ហាញថា សហរដ្ឋអាមេរិក មិនបានបាត់បង់ការផ្តោត អារម្មណ៍របស់ខ្លួន លើឥណ្ឌូប៉ាស៊ីហ្វិកនោះទេ” ដោយបន្ថែមថា “លោក បៃដិន ស្វែងរកទីតាំងប្រទេស របស់លោក ឱ្យកាន់តែទូលំទូលាយ និងការ ប្រកួត ប្រជែង ភូមិសាស្ត្រ នយោបាយ ជាមួយ ប្រទេស ចិន”។

នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនជាឯកតោភាគីរបស់រដ្ឋបាលអាមេរិក បានធ្វើឱ្យខូចសន្តិភាព និងសន្តិសុខពិភពលោកយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងធ្វើឱ្យមានការព្រួយបារម្ភពីសន្តិសុខអន្តរជាតិ។

ទីក្រុងវ៉ាស៊ីនតោន បានព្រងើយកន្តើយជាថ្មី ម្តងទៀត ចំពោះការទាមទារសន្តិសុខ របស់ប្រទេសដទៃ។ នៅពេលដែលលោក បៃដិន បានអះអាងនៅក្នុងកិច្ច ប្រជុំកំពូលថា រដ្ឋបាលរបស់លោកកំពុង “បន្តអនាគតដែលយើងទាំងអស់គ្នាចង់ឃើញ” ទស្សនិកជនបានយល់ យ៉ាងរហ័សនូវអត្ថន័យលាក់កំបាំងថា “ការស្វែងរកអនាគតមានតែវ៉ាស៊ីនតោន ប៉ុណ្ណោះដែលចង់ឃើញ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top