ព័ត៌មានអន្តរជាតិ

ណាតូ នឹងយកឈ្នះលើការ ជំទាស់របស់ប្រទេសតួកគី ក្នុងការចូលរួម របស់ហ្វាំងឡង់ និងស៊ុយអែត

ណាតូ ៖ ប្រមុខរង នៃសម្ព័ន្ធភាពយោធា បានឲ្យដឹងថា ការប្រឆាំងរបស់ប្រទេសតួកគី ចំពោះហ្វាំងឡង់ និងស៊ុយអែត ដែលចូលរួមជាមួយណាតូ អាចយកឈ្នះបាន ខណៈរដ្ឋមន្ត្រីការបរទេស របស់ក្រុមនេះបានជួបពិភាក្សា នៅទីក្រុងប៊ែរឡាំង។

ថ្នាក់ដឹកនាំហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងដាក់ពាក្យសុំសមាជិកភាពណាតូ ខណៈដែលស៊ុយអែតគ្រោង នឹងធ្វើតាមដូចគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

កិច្ចពិភាក្សារយៈពេលពីរថ្ងៃ នៅក្នុងរដ្ឋធានីរបស់អាល្លឺម៉ង់ គឺផ្តោតលើការស្នើសុំសមាជិកភាព របស់ប្រទេសទាំងពីរ។ ព្រំដែនប្រទេសហ្វាំងឡង់ មានអារម្មណ៍ថា មានខ្យល់បក់ពីប្រទេសរុស្ស៊ីដ៏ត្រជាក់ ដែលនាំទៅដល់ការឱបក្រសោបរបស់ណាតូ។

ប៉ុន្តែចេតនារបស់ប្រទេស Nordic ក្នុងការចូលរួម ក្នុងសម្ព័ន្ធភាព បានស្ថិតក្នុងភាព ស្រពេចស្រពិល កាលពីថ្ងៃសៅរ៍ នៅពេល ដែលរដ្ឋមន្ត្រី ការ បរទេស តួកគី លោក Mevlut Cavusoglu បានលើក ឡើងពីការជំទាស់។

លោកបានលើកឡើងថា វាជាការ មិនអាច ទទួលយក បាននិង ជាការខឹងសម្បារ ដែលសមាជិកណាតូ ដែលជាអនាគត បានផ្តល់ ការគាំទ្រ ដល់ក្រុម នយោបាយ សកម្មប្រយុទ្ធឃឺដ PKK ដែល មិន ស្របច្បាប់។

វាមិនច្បាស់ទេថាតើការពិភាក្សា រវាងលោក Cavusoglu និងរដ្ឋមន្ត្រីការបរទេសណាតូ មួយចំនួនដែលរួមបញ្ចូលសមភាគីហ្វាំងឡង់ និងស៊ុយអែតរបស់ពួកគេ នៅពេលល្ងាចបាននាំឱ្យមានវឌ្ឍនភាព ក្នុងការដោះស្រាយវិវាទ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top