ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើសារលិខិត ជូនចំពោះលោក Muhammad ដើម្បីអបអរសាទរ លោកបានឡើង កាន់មុខតំណែងជាប្រធានាធិបតី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម

កាលពីថ្ងៃទី ១៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូន ចំពោះលោក Mohammedប្រធានាធិបតីថ្មី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីអបអរសាទរលោក បានចូលកាន់មុខតំណែង ជាប្រធានាធិបតី អេមីរ៉ាតអារ៉ាប់រួម ។

ក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរចិន និងអេមីរ៉ាតអារ៉ាប់រួមមក ទំនាក់ទំនងទ្វេភាគី មានការរីកចម្រើន យ៉ាងស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ ។ ជានិច្ចកាល ភាគីទាំងពីរបានគាំទ្រគ្នាទៅវិញ ទៅមកយ៉ាងម៉ឺងម៉ាត់ លើបញ្ហាទាក់ទិននឹង ផលប្រយោជន៍ស្នូល និងបញ្ហាយកចិត្តទុកដាក់សំខាន់ៗ រវាងគ្នានិងគ្នា ។ កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងគ្រប់វិស័យបានទទួល លទ្ធផលជាផ្លែផ្កាច្រើនសន្ធឹក ។
កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ១៩ បានទទួលលទ្ធផល គួរឱ្យកត់សម្គាល់ ។ ចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរមានភាពកាន់ តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ។ ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអេមីរ៉ាតអារ៉ាប់រួម ហើយមានឆន្ទៈក្នុងការខិតខំរួមជាមួយ លោកប្រធានាធិបតី Mohammed ដើម្បីធ្វើឱ្យស៊ីជម្រៅនូវ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេស ទាំងពីរនិងប្រជាជន នៃប្រទេសទាំងពីរ៕

To Top