ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអេស្តូនី ជំរុញឱ្យមេដឹកនាំពិភពលោក ឈប់ហៅទូរស័ព្ទ ទៅលោក ពូទីន

បរទេស៖ នាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas បានជំរុញមេដឹកនាំពិភពលោកឲ្យឈប់ហៅទូរស័ព្ទ ទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន ព្រោះថាតាមការយល់ឃើញរបស់អន្តរជាតិ ការយកចិត្តទុកដាក់របស់លោកស្រី គឺដើម្បីដាក់ប្រធានាធិបតីរុស្សីរូបនេះ ក្នុងភាព “ឯកោ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន EURACTIV កាលពីថ្ងៃច័ន្ទ លោកស្រី Kallas បានផ្តល់យោបល់ថា នៅពេលបច្ចុប្បន្ននេះ ចំពេលមានការវាយលុកផ្នែកយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន លោក ពូទីន “មានអារម្មណ៍ថាគាត់ ជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ ព្រោះមនុស្សគ្រប់គ្នាចង់និយាយជាមួយគាត់” ។ 

លោកស្រីបន្តថា “ខ្ញុំមានអារម្មណ៍ថា ប្រសិនបើអ្នករាល់គ្នាហៅទូរស័ព្ទ ទៅរកគាត់ជាប់ជានិច្ច នោះគាត់មិនបានទទួលសារថា ដែលថាគាត់នៅឯកោនោះទេ។ ដូច្នេះប្រសិនបើយើងចង់ទទួលបានសារតាមរយៈការពិត ‘អ្នកនៅឯកោ’ គឺកុំទូរស័ព្ទទៅគាត់ – វាគ្មានន័យទេ»។ 

លោកស្រីនាយករដ្ឋមន្រ្តីបានបន្ថែមថា តាមគំនិតរបស់លោកស្រី ការសន្ទនាតាមទូរស័ព្ទទាំងនេះមិនដែលទទួលផលអ្វីឡើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top