ទាក់ទិននឹងរឿង ដែលប្រទេសហ្វាំងឡង់ ស្នើសុំចូលជាសមាជិក អង្គការណាតូ លោក Zhao Lijian អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងក្នុងសន្និសីទ សារព័ត៌មាន ជាប្រចាំ កាលពីថ្ងៃទី១៦ ខែឧសភាថា ការ ដែលប្រទេសហ្វាំងឡង់ ស្នើសុំចូលជាសមាជិកអង្គការណាតូ នឹងនាំមកនូវកត្តាថ្មី ចំពោះទំនាក់ទំនងរវាងចិន និងហ្វាំងឡង់ ។
លោកZhao Lijian បានថ្លែងថា លើបញ្ហា សន្តិសុខទ្វីបអឺរ៉ុប គោលជំហររបស់ប្រទេសចិន គឺច្បាស់លាស់មិន ដែលផ្លាស់ប្តូរទេ ។ ប្រទេសចិនរំពឹងទុកថា ភាគីនានា អាចឈរលើគោលការណ៍នៃ” សន្តិសុខគឺមិនអាចកាត់ផ្តាច់បាន” និងមូលដ្ឋាននៃការគោរពចំពោះកង្វល់ស្របច្បាប់ របស់គ្នាទៅវិញទៅមក តាមរយៈកិច្ចសន្ទនា និងការចរចា ប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខទូទៅ ចម្រុះ សហប្រតិបត្តិការ និង និរន្តរភាព បង្កើតរចនាសម្ព័ន្ធសន្តិសុខ ក្នុងតំបន់ ដែល ប្រកប ដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព ធ្វើបែបនេះទើបអាចសម្រេច បាននូវសន្តិភាព និងស្ថិរភាព រយៈពេលយូរអង្វែងនៅអឺរ៉ុប ៕
អត្ថបទដោយ វិទ្យុមិត្តភាពកម្ពុជាចិន