ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ជំរុញឱ្យមានការបង្កើត យ៉ាងឆាប់រហ័សនៃ រដ្ឋាភិបាលរួមបញ្ចូលលីបង់

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យប្រទេសលីបង់បង្កើត “រដ្ឋាភិបាលរួមបញ្ចូល” ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច របស់ប្រទេស បន្ទាប់ពីប្រទេសនេះបានរៀបចំ ការបោះឆ្នោតកាលពីចុងសប្តាហ៍។

ខណៈដែលលទ្ធផលមួយផ្នែក ដែលត្រូវបានប្រកាសដោយ ក្រសួងមហាផ្ទៃរបស់ប្រទេសលីបង់បានស្នើថា សម្ព័ន្ធមិត្តរបស់ហេសបូឡា បានបាត់បង់អាសនៈ នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ លោក Guterres បានលើកឡើងថា មេដឹកនាំនយោបាយរបស់ប្រទេសលីបង់ ត្រូវតែ “ធ្វើការរួមគ្នាជាមួយនឹងផលប្រយោជន៍ ល្អបំផុតរបស់ប្រទេសលីបង់ និងប្រជាជនលីបង់ក្នុងចិត្ត”។

ការិយាល័យរបស់លោកបានឲ្យដឹងថា ប្រធានអង្គការសហប្រជាជាតិ “ទន្ទឹងរង់ចាំការបង្កើតយ៉ាងឆាប់រហ័ស នៃរដ្ឋាភិបាលដែលរួមបញ្ចូល ដែលអាចបញ្ចប់កិច្ចព្រមព្រៀង ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ និងពន្លឿនការអនុវត្តកំណែទម្រង់ចាំបាច់ ដើម្បីកំណត់ប្រទេសលីបង់នៅលើ ផ្លូវឆ្ពោះទៅរកការងើបឡើងវិញ” ។

លោកបានអំពាវនាវ ឱ្យសភាថ្មីរបស់ប្រទេសនេះ “អនុម័តជាបន្ទាន់នូវ រាល់ច្បាប់ដែលចាំបាច់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងធ្វើឱ្យអភិបាលកិច្ចប្រសើរឡើង” ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top