ព័ត៌មានអន្តរជាតិ

ប្រទេសស៊ុយអែត និងហ្វាំងឡង់ នឹងដាក់សំណើរបស់អង្គការណាតូ នៅថ្ងៃពុធនេះ

បរទេស៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson បានឲ្យដឹងថា ប្រទេសស៊ុយអែត និងហ្វាំងឡង់នឹងដាក់សំណើរួមគ្នា សម្រាប់សមាជិកភាព របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅថ្ងៃពុធ។

លោកស្រី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto ថាសមាជិកភាព របស់អង្គការណាតូ នឹងពង្រឹងសន្តិសុខនៅក្នុងប្រទេសស៊ុយអែត ក៏ដូចជានៅក្នុងតំបន់សមុទ្របាល់ទិក។

លោកស្រី Andersson បានបន្ថែមថា ការបញ្ជូនពាក្យសុំរួមគ្នា ជាមួយហ្វាំងឡង់ “មានន័យថាយើងអាចរួមចំណែក ដល់សន្តិសុខនៅអឺរ៉ុបខាងជើង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 លោកស្រីបានបញ្ជាក់ថា សន្តិសុខនៅក្នុងប្រទេសទាំងពីរ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធមានសារៈសំខាន់ណាស់។  “កម្មវិធីរួមគ្នារបស់អង្គការណាតូរបស់យើង គឺជាសញ្ញាមួយបង្ហាញថា យើងរួបរួមគ្នាសម្រាប់អនាគត”៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top