DAP News

ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះ ខណៈមានក្ដីសង្ឃឹមថា វេណេស៊ុយអេឡា នឹងអាចផ្គត់ផ្គង់ឡើងវិញ

ញូវយ៉ក៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​សហរដ្ឋ​អាមេរិក​ បាន​រំកិល​ខ្លួន​ដើម្បី​បន្ធូរបន្ថយ​ទណ្ឌកម្ម​មួយ​ចំនួន ​ប្រឆាំង​នឹង​វេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

T

West Texas Intermediate សម្រាប់ការចែកចាយ ខែមិថុនាបានធ្លាក់ចុះ ១,៨ដុល្លារអាមេរិកឬ ១,៦ភាគរយដើម្បីទូទាត់នៅ ១១២,៤០ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ។ 

ប្រេងឆៅ Brent សម្រាប់ការចែកចាយ ខែកក្កដាបានធ្លាក់ចុះ ២,៣១ដុល្លារ ឬ ២ភាគរយ មកបិទនៅតម្លៃ ១១១,៩៣ដុល្លារ ក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនប្រឆាំង នឹងវេណេស៊ុយអេឡា ជាមធ្យោបាយមួយ ដើម្បីលើកទឹកចិត្តដល់ការចរចារវាងក្រុមប្រឆាំង ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលវេណេស៊ុយអេឡា ដឹកនាំដោយប្រធានាធិបតីលោក Nicolas Maduro ។

ផ្នែកមួយនៃការបន្ធូរបន្ថយទណ្ឌកម្ម ពាក់ព័ន្ធនឹងការចេញដោយក្រសួងរតនាគារសហរដ្ឋអាមេរិកនៃ “អាជ្ញាប័ណ្ណតូចចង្អៀត” ដែលផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Chevron Corp. ដែលជាក្រុមហ៊ុនប្រេង ដ៏សំខាន់ចុងក្រោយ របស់សហរដ្ឋអាមេរិក ដែលនៅតែប្រតិបត្តិការនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីចរចា “សកម្មភាពអនាគតដ៏មានសក្តានុពល” នៅក្នុងប្រទេសអាមេរិកឡាទីន។  

 ដំណឹងនេះបានកើតឡើង នៅពេលដែលអ្នកចូលរួម ទីផ្សារមានការព្រួយបារម្ភ អំពីការផ្គត់ផ្គង់ដ៏តឹងរ៉ឹង ខណៈដែលសហភាពអឺរ៉ុប បានធ្វើការលើការទទួលបានការគាំទ្រ សម្រាប់ការហ៊ុមព័ទ្ធប្រេងប្រឆាំង នឹងប្រទេសរុស្ស៊ី៕

To Top