ព័ត៌មានអន្តរជាតិ

ទីបំផុត កងទ័ពអ៊ុយក្រែន នៅទីក្រុង Mariupol បាននាំគ្នាទម្លាក់អាវុធ ចុះចាញ់កងទ័ពរុស្ស៊ី

បរទេស ៖ ទាហានអ៊ុយក្រែន ចុងក្រោយដែលនៅសេសសល់ នៅក្នុងភាគខាងត្បូងទីក្រុងកំពង់ផែ Mariupol បានចាប់ផ្តើមចុះចាញ់ បន្ទាប់ពីជាប់គាំង អស់រយៈពេលជិតមួយខែ នៅក្នុងសិប្បកម្មដែក Azovstal ។ បរិវេណឧស្សាហកម្មដ៏ធំ ដែលមានបណ្តាញផ្លូវ រូងក្រោមដី និងលេណដ្ឋានក្រោមដី គឺជាបន្ទាយចុងក្រោយ ដែលកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា បើមិនដូច្នេះទេ ទីក្រុងនេះត្រូវបានគ្រប់គ្រង ដោយកងទ័ពរុស្ស៊ី និងកងជីវពល នៃសាធារណរដ្ឋ Donbass ។ សាធារណរដ្ឋប្រជាមានិត Donetsk (DPR) បានទាមទារទីក្រុង Mariupol ជាផ្នែកនៃទឹកដីអធិបតេយ្យ ភាពរបស់ខ្លួន។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ចាប់តាំងពីដើមសប្តាហ៍នេះ យុទ្ធជនអ៊ុយក្រែន ជាង 250 នាក់ បាននាំគ្នាទម្លាក់អាវុធ ចុះចាញ់នឹងកងទ័ពរុស្ស៊ី នៅទីក្រុង Mariupol ៕
ប្រែសម្រួលៈ ណៃ តុលា

To Top