គៀវ ៖ មន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានឲ្យដឹង កាលពីថ្ងៃអង្គារថា ការចរចាអំពីដំណោះ ស្រាយ ចំពោះវិបត្តិបច្ចុប្បន្នត្រូវបានផ្អាក ខណៈដែលដំណើរ ការនេះត្រូវបានជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko បានប្រាប់អ្នកយកព័ត៌មានថា “កិច្ចចរចាមិនបន្តនោះទេ។ អ៊ុយក្រែនពិតជាបានដកខ្លួន ចេញពីដំណើរការចរចា” ។
លោកបានបន្ថែមថា រុស្ស៊ីមិនបានទទួលការឆ្លើយតបពីអ៊ុយក្រែន ចំពោះសេចក្តីព្រាងសន្ធិសញ្ញារបស់ខ្លួននោះទេ។
លោក Mykhailo Podolyak សមាជិកនៃគណៈប្រតិភូអ៊ុយក្រែន ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារ សារព័ត៌មាន Interfax-Ukraine ថា “ថ្ងៃនេះ ដំណើរការចរចាត្រូវបានផ្អាក ។ វាត្រូវបានផ្អាក ដោយសារមិនមានការផ្លាស់ប្តូរ ឬចលាចលសំខាន់ៗ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ទីក្រុងអ៊ីស្តង់ប៊ុល” ។
យ៉ាងណាក៏ដោយ លោកបានសម្តែង នូវជំនឿ ថា ការចរចា សន្តិភាព នឹង ត្រូវបានចាប់ ផ្តើមឡើងវិញ ដោយលោក បានសង្កត់ ធ្ងន់ថា “រាល់សង្គ្រាម នឹង បញ្ចប់ នៅតុចរចា”។
គួរបញ្ជាក់ថា អ្នកចរចា អ៊ុយក្រែន និង រុស្ស៊ី បានបើកកិច្ចចរចា សន្តិភាព ទល់មុខគ្នា ចុងក្រោយបង្អស់ នៅក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី២៩ ខែ មីនា៕
ប្រែសម្រួល ឈូក បូរ៉ា