ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ កំពុងជំរុញ ឲ្យមានឯករាជ្យភាព ថាមពលពីរុស្ស៊ី

បឺលីន ៖ ផែនការថ្មីរបស់រដ្ឋាភិបាល អាល្លឺម៉ង់ ស្វែងរកការលើកទឹកចិត្ត គ្រប់ផ្នែកនៃសង្គមឱ្យប្រើប្រាស់ ថាមពលប្រកប ដោយប្រសិទ្ធភាពជាងមុន ដើម្បីកាត់បន្ថយការពឹងផ្អែក របស់ប្រទេសលើឥន្ធនៈហ្វូស៊ីលរុស្ស៊ី នៅរដូវរងាខាងមុខ ។

រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាព អាកាសធាតុ លោក Robert Habeck បានឲ្យដឹងថា “ការរួមចំណែកថោកបំផុត និងមានប្រសិទ្ធភាពបំផុត ចំពោះឯករាជ្យភាពកាន់តែច្រើន គឺការប្រើប្រាស់ ថាមពលតិចជាងមុន” ។

ប្រសិនបើការដឹកជញ្ជូន ឧស្ម័នទៅកាន់ប្រទេសអាល្លឺម៉ង់ ពីប្រទេសរុស្ស៊ីត្រូវបានបញ្ឈប់ ឧស្សាហកម្ម និងគ្រួសាររបស់ប្រទេសនឹងមានឧស្ម័នពី ២ ទៅ ១២ពាន់លានម៉ែត្រ គូបក្នុងរយៈពេលខ្លី ក្នុងរដូវរងាបន្ទាប់ អាស្រ័យលើអាកាសធាតុ នេះបើយោង តាមក្រុមហ៊ុនប្រឹក្សា ថាមពលដែលមាន មូលដ្ឋាននៅទីក្រុង ប៊ែកឡាំង Aurora Energy Research ។

លោក Casimir Lorenz អ្នកជំនាញ Aurora បានលើកឡើងថា “រដូវរងាខាងមុខនេះ គឺជាដំណាក់កាលដ៏សំខាន់” ។ ទោះបីជាយ៉ាងណាក៏ដោយ វាប្រហែលជាត្រូវចំណាយ ពេលរហូតដល់ឆ្នាំ២០២៨ ឬ ២០២៨ មុនពេលដែលប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប នឹងលែងមានការភ័យខ្លាច ពីការខ្វះខាតឧស្ម័នទៀតហើយ។

ដោយជំរុញដោយការកើនឡើង នៃថាមពល និងតម្លៃប្រេងឥន្ធនៈ អតិផរណា ក្នុងប្រទេស អាល្លឺម៉ង់ បានកើនឡើង ដល់ ទៅ ៧,៤ភាគរយ រួច ហើយជា កម្រិតខ្ពស់ រយៈពេល ៤០ឆ្នាំ ក្នុង ខែមេសា ។ អតិផរណានៅតំបន់ ចាយប្រាក់អឺរ៉ូ គឺខ្ពស់ជាងនៅ ៧,៦ភាគរយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top