ព័ត៌មានអន្តរជាតិ

អតិផរណានៅអូស្ត្រាលី កើនដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានតាំងពីឆ្នាំ១៩៨១

បរទេស៖ យោងតាមទីន្នន័យដែលត្រូវបានបង្ហាញ ដោយទីភ្នាក់ងារស្ថិតិរបស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថាទំហំអតិផរណា នៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង ដល់ចំណុចមួយដែលខ្ពស់បំផុត មិនធ្លាប់មានរយៈពេល ៤០ឆ្នាំចុងក្រោយនេះ។

ប្រធានប្រតិបត្តិការទីភ្នាក់ងារស្ថិតិលោក Tobias Thomas បាននិយាយថា៖ កាលពីក្នុងខែមេសា ឆ្នាំ២០២២ តម្លៃទំនិញបានកើនឡើងយ៉ាង ខ្ពស់ធៀបទៅនឹងឆ្នាំចាស់ ក្នុងអត្រាប្រមាណជា ៧,២ភាគរយ។ ពួកយើងបានឃើញតម្លៃទំនិញ កើនឡើងខ្លាំងបែបនេះម្តង កាលពីក្នុងខែតុលាឆ្នាំ១៩៨១។ បន្ទាប់មកតម្លៃឡើងថ្លៃអំឡុង សង្គ្រាមអ៊ីរ៉ង់និងអ៊ីរ៉ាក់។

យោងតាមការគណនា ដោយទីភ្នាក់ងារស្ថិតិក្នុងនោះតម្លៃ នៃមធ្យោបាយធ្វើដំណើរមានការកើនឡើង ១៧,៧ភាគរយ បន្ទាប់ពីបានហក់ឡើង ១៥,៩ភាគរយកាលពីខែមិនា ហើយក្នុងនោះមានទាំង ការកើនឡើងនៃតម្លៃការហោះហើរ តម្លៃថាមពលប្រើប្រាស់ព្រមទាំងអាហារផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top