បរទេស៖ រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃពុធថា វានឹងមិនមែនស្របច្បាប់នោះទេ សម្រាប់សហរដ្ឋអាមេរិក ក្នុងការបង្កកទ្រព្យសម្បត្តិ របស់ធនាគារកណ្តាលរុស្ស៊ីចំនួន 16 ដើម្បីយកទ្រព្យសម្បត្តិទាំងនោះ មកជួយកសាងអ៊ុយក្រែនឡើងវិញ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Yellen បានសំដៅទៅលើទ្រព្យសម្បត្តិប្រមាណ 300 ពាន់លានដុល្លារ ពីធនាគារកណ្តាលរបស់រុស្ស៊ី ដែលត្រូវបានបង្កកដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មរបស់ពួកគេ លើប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូ នៅអ៊ុយក្រែន។
មានការពិភាក្សានាពេលថ្មីៗនេះ ក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច អំពីរបៀបផ្តល់ហិរញ្ញប្បទាន ដល់ការកសាងឡើងវិញ រយៈពេលវែងរបស់អ៊ុយក្រែន និងថាតើទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកអាចដើរតួនាទី បានដែរឬទេ។
លោកស្រី Yellen បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគិតថាវាជារឿងធម្មជាតិណាស់ ដែលបានផ្តល់នូវការបំផ្លិចបំផ្លាញ ដ៏ធំសម្បើមនៅអ៊ុយក្រែន និងការចំណាយលើការកសាងឡើងវិញ ដ៏ធំដែលពួកគេនឹងប្រឈមមុខ ដែលយើងនឹងសម្លឹងមើល ទៅប្រទេសរុស្ស៊ី ដើម្បីជួយចំណាយយ៉ាងហោចណាស់មួយផ្នែក នៃតម្លៃដែលនឹងត្រូវពាក់ព័ន្ធ”។ យ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា «ខណៈពេលដែលយើងចាប់ផ្ដើមមើលរឿងនេះ វានឹងមិនស្របច្បាប់នៅពេលនេះ នៅសហរដ្ឋអាមេរិក សម្រាប់រដ្ឋាភិបាលក្នុងការរឹបអូស ទ្រព្យសម្បត្តិទាំងនោះ។ វាមិនមែនជាអ្វីដែលអនុញ្ញាត ដោយស្របច្បាប់នៅក្នុង សហរដ្ឋអាមេរិកនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា