ព័ត៌មានអន្តរជាតិ

បទវិភាគ៖ អាមេរិក គួរតែបញ្ឈប់ល្បិច “និយាយផ្សេងធ្វើផ្សឹង” លើបញ្ហាតៃវ៉ាន់

ថ្មីៗនេះមេដឹកនាំអាមេរិក បានចុះហត្ថលេខាលើអ្វី ដែលហៅថា សេចក្តីព្រាងច្បាប់ ដោយស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក ជួយតៃវ៉ាន់ ទទួលឋានៈជាអ្នកសង្កេតការណ៍ របស់អង្គការសុខភាពពិភពលោកឡើងវិញ ដើម្បី ”ចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក”។

ទង្វើដែលជ្រៀតជ្រែកយ៉ាងហឹង្សា នូវកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននេះ បានល្មើសយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងការកំណត់ ក្នុងសេចក្តីថ្លែងការណ៍រួម រវាងចិននិងអាមេរិកទាំងបី ក៏ដូចជា ល្មើសយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិផងដែរ វាមុខជានឹងធុញ ដូចកាលពីមុន ហើយនឹងទទួលបរាជ័យជាមិនខាន ។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រាល់ពេលដែលមហាសន្និបាត អង្គការសុខភាពពិភពលោក ប្រារព្ធឡើង កម្លាំងនយោបាយមួយចំនួន របស់អាមេរិកសុទ្ធតែនឹងអំពាវនាវ ឱ្យជួយតៃវ៉ាន់ពង្រីក “លំហអន្តរជាតិ” ប៉ុន្តែសុទ្ធតែទទួលបរាជ័យ ដោយគ្មានករណីលើកលែង ។
នេះបានបង្ហាញយ៉ាងពេញលេញថា គោលការណ៍ចិនតែមួយ គឺជាគោលការណ៍ទំនាក់ទំនងអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល និងជាមតិជាទូទៅរបស់សហគមន៍អន្តរជាតិ ។ មិនថាអ្នកនយោបាយអាមេរិក មួយចំនួនបង្កើតរលកប៉ុណ្ណាក៏ដោយ ក៏វានៅតែ រឹងមាំដូចថ្ម និងមិនអាចប្រែប្រួលបានទេ។

ហេតុអ្វីបានជាតំបន់តៃវ៉ាន់ត្រូវបិទ ក្រៅពីទ្វារមហាសន្និបាត អង្គការសុខភាពពិភពលោក? ភាគីអាមេរិក និងអាជ្ញាធរ តៃវ៉ាន់ ត្រូវតែដឹងច្បាស់ ។ ចាប់តាំងពីអាជ្ញាធរបក្សវឌ្ឍនភាព ប្រជាធិបតេយ្យឡើងកាន់អំណាច នៅខែឧសភាឆ្នាំ២០១៦ រៀងមក ពួកគេប្រកាន់ខ្ជាប់នូវជំហរ “តៃវ៉ាន់ឯករាជ្យ” បដិសេធមិនទទួលស្គាល់ “មតិឯកភាពគ្នានៃត្រើយទាំងសងខាង ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី២ ខែកញ្ញា” បានបណ្តាលឱ្យមូលដ្ឋាននយោ បាយនៃការចូលរួមក្នុងមហា សន្និបាត អង្គការសុខាភាពពិភពលោក របស់តំបន់តៃវ៉ាន់ លែងមានទៀតហើយ។ មិនថាអាមេរិក និងតៃវ៉ាន់ឃុបឃិតលេង “បៀរសភាពការណ៍រីករាលដាល នៃជំងឹកូវីដ១៩” យ៉ាងដូចម្តេច ដើម្បីប៉ុនប៉ងបញ្ឆោតសហគមន៍អន្តរជាតិក៏ដោយ ក៏ពួកគេសុទ្ធតែមិនអាចលាក់បាំងការពិត ជាមូលដ្ឋាននេះបានទេ។

បើមើលពីក្រខ័ណ្ឌអន្តរជាតិ ក្រៅពីប្រទេសមួយចំនួនតូច ដែលតៃវ៉ាន់ហៅថា “ប្រទេសការទូត” និងបស្ចិម ប្រទេសមួយចំនួន បានអមសម្លេង អ្នកឆ្លើយតបចំពោះការសំដែងរបស់អាមេរិក ដែល “គាំទ្រតៃវ៉ាន់ចូលរួមមហាសន្និបាត” មានតិចណាស់វាកាន់តែដូច ជា ការសំដែងនយោបាយ កម្សាន្តដោយខ្លួនឯងមួយលើក ។ ចំណែកអជ្ញាធរតៃវ៉ាន់ ដែលប៉ុនប៉ងអោបភ្លៅអាមេរិកសម្រាប់ “យកសភាពការណ៍រីករាលដាល នៃជំងឺ កូវីដ១៩ មកសែ្វងរកឯករាជ្យ” គឺជាការគិតប្រាថ្នាសុទ្ធសាធ។

មុននេះមិនជាយូរប៉ុន្មាន ភាគីអាមេរិកបានលុបចោល កិច្ចសន្យាលក់អាវុធដំបូង របស់រដ្ឋាភិបាល បច្ចុប្បន្នទៅឱ្យតៃវ៉ាន់ បានធ្វើឱ្យអាជ្ញាធរតៃវ៉ាន់ ខកចិត្តយ៉ាងខ្លាំង ។ ចំពោះការគាំទ្រតៃវ៉ាន់ ចូលរួមក្នុងមហាសន្និបាត របស់អាមេរិកលើកនេះ មានប្រព័ន្ធសារព័ត៌មានតៃវ៉ាន់ បានវែកញែកថា ភាគីទាំងពីរតៃវ៉ាន់ និងអាមេរិក បានដឹងច្បាស់ចំពោះលទ្ធផល តែនៅបានធ្វើសុបិនរួមគ្នាទៀត តើអ្នកណាបញ្ឆោតអ្នកណា?

ភាគីអាមេរិក គួរតែគោរពការសន្យានយោបាយរបស់ខ្លួន ចំពោះប្រទេសចិន ហើយឈប់ល្មើសគោលការណ៍ចិនតែមួយ អនុវត្តយ៉ាងប្រាកដប្រជា នូវមតិឯកភាពរួម ដែលប្រមុខរដ្ឋទាំងពីរ សម្រេចបាន។ការលេង ល្បិច “និយាយផ្សេងធ្វើផ្សឹង”លើបញ្ហាតៃវ៉ាន់ មានតែធ្វើឱ្យ កេរ្តិ៍ឈ្មោះនយោបាយ របស់ភាគីអាមេរិក ដែលបានអន់ថយដោយឥតឈប់ កាន់តែធ្លាក់ចុះថែមទៀត ។ រាល់ទង្វើនៃការអនុញ្ញាតនិងគាំទ្រ ” តៃវ៉ាន់ឯករាជ្យ”នោះ ច្បាស់ជានឹងត្រូវភាគីចិន ប្រឆាំងដោយខ្លាំងវិញ ដែលនឹងទទួលបរាជ័យ តាំងពីដំបូង មក៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top