ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មហាសន្និបាតអភិរក្សអេកូបរិស្ថាន ទូទាំងប្រទេសចិន បានបើកធ្វើ ។ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួម មហាសន្និបាត ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះដោយបានកំណត់គោលការណ៍សំខាន់ ស្តីពីការ ជំរុញការកសាងអរិយធម៌អេកូឡូស៊ី ក្នុងយុគសម័យថ្មី ដែលជាបទបញ្ជា អំពីការកសាងប្រទេសចិនដ៏ស្រស់ស្អាត។
៤ឆ្នាំកន្លងទៅនេះ ក្រោមការណែនាំ របស់គំនិតអរិយធម៌អេកូឡូស៊ី របស់លោក Xi Jinping ប្រទេសចិន បន្តបង្កើនការអភិរក្ស អេកូបរិស្ថាន រួមគ្នាកសាង ទីលំនៅដ៏ស្រស់ស្អាត ដែលមនុស្ស និងធម្មជាតិ រួមរស់នៅដោយចុះសម្រុងគ្នា។ ទិដ្ឋភាពដែល មេឃពណ៌ខៀវ និងពពកពណ៌ស ទឹកថ្លា ឆ្វង់និងភ្នំពណ៌បៃតង ជនបទដ៏ស្រស់ស្អាត កំពុងលេចចេញជាបណ្តើរៗ៕ វិទ្យុមិត្តភាពកម្ពុជាចិន




