ព័ត៌មានអន្តរជាតិ

តើហ្វាំងឡង់ គួរដាក់មូលដ្ឋានយោធាណាតូ ឬ នុយក្លេអ៊ែរ?

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយថា ការចូលជាសមាជិក NATO របស់ហ្វាំងឡង់ នឹងមិនពាក់ព័ន្ធនឹងកាតព្វកិច្ច ក្នុងការធ្វើជាម្ចាស់ផ្ទះមូលដ្ឋាន យោធារបស់ណាតូ ឬអាវុធនុយក្លេអ៊ែរនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី19 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា លោកស្រី Sanna Marin បានប្រាប់កាសែតអ៊ីតាលី ក្នុងអំឡុងពេលទស្សនកិច្ចការងារ ទៅកាន់ទីក្រុងរ៉ូម កាលពីថ្ងៃពុធថា គំនិតទាំងពីរមិនស្ថិតក្រោម ការពិភាក្សានោះទេ។

លោកស្រី Marin ត្រូវបានសួរដោយ Corriere della Sera daily ថាតើហ្វាំងឡង់នឹងច្រានចោលការដាក់ពង្រាយ មូលដ្ឋានអចិន្ត្រៃយ៍របស់អង្គការណាតូ ឬអាវុធនុយក្លេអ៊ែរនៅលើដីរបស់ខ្លួន បន្ទាប់ពីចូលរួមជាមួយណាតូ។ ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យ ចូលជាសមាជិកក្នុងសប្តាហ៍នេះ។

គណបក្សប្រជាធិបតេយ្យស៊ុយអែត ដែលកំពុងកាន់អំណាចបានបញ្ជាក់ យ៉ាងច្បាស់កាលពីសប្តាហ៍មុនថា ខណៈពេលដែលខ្លួនគាំទ្រការ ស្វែងរកសមាជិកភាពណាតូ វានឹងទប់ទល់វិញប្រសិនបើត្រូវបានស្នើសុំ ឱ្យធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែរបរទេស ឬមូលដ្ឋានយោធា។

ហ្វាំងឡង់ ដែលជាកាសែតអ៊ីតាលីបានសង្កេតឃើញថា មិនបានធ្វើការប្តេជ្ញាចិត្តស្រដៀងគ្នានេះទេ ហើយបានសុំឱ្យ លោកស្រី Marin ធ្វើអត្ថាធិប្បាយ។ លោកស្រីបានថ្លែងថា៖ «គ្មាននរណាបង្ខំអាវុធនុយក្លេអ៊ែរ ឬមូលដ្ឋានលើយើងទេ ប្រសិនបើយើងមិនចង់បានវានោះទេ» ដោយបន្ថែមថា ក្នុងករណីទាំងពីរ ការសម្រេចចិត្ត នឹងអាស្រ័យលើប្រទេសហ្វាំងឡង់៕

ប្រែសម្រួល៖ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top