ព័ត៌មានអន្តរជាតិ

Update៖ អធិការបតីអាល្លឺម៉ង់ លើកឡើងថា នឹងមិនមានផ្លូវកាត់ សម្រាប់ការដាក់ពាក្យសុំរបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប នោះទេ


ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ថា លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា នឹងមិនមានផ្លូវកាត់សម្រាប់ការដាក់ពាក្យ សុំរបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប ហៅកាត់ (EU) នោះទេ ។


លោក Scholz បានលើកឡើងនៅក្នុងសុន្ទរកថារបស់គាត់ទៅកាន់ Bundestag ដែលជាសភាជាន់ទាប នៃសភាអាល្លឺម៉ង់ថា គណៈកម្មការអឺរ៉ុបត្រូវបានគេរំពឹងថា នឹងបញ្ចប់ការវាយតម្លៃដំបូងរបស់ខ្លួនលើពាក្យសុំចូល ជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែននៅចុងខែមិថុនា។

លោក Scholz បានលើកឡើងថា ការមិនអនុញ្ញាតឱ្យផ្លូវកាត់នៅលើផ្លូវរបស់ប្រទេសនេះ ទៅកាន់សហភាពអឺរ៉ុប គឺជា “ការចាំបាច់នៃភាពយុត្តិធម៌” ឆ្ពោះទៅរកប្រទេសផ្សេងទៀតនៃតំបន់បាល់កង់ខាងលិច ។

ការចូលជាសមាជិកសហភាពអឺរ៉ុបអាចចំណាយពេលច្រើនឆ្នាំ។ ប្រទេសនៅតំបន់បាល់កង់ខាងលិច នៃម៉ុងតេណេហ្គ្រោ ស៊ែប៊ី អាល់បានី និងម៉ាសេដូនខាងជើង ត្រូវបានទទួលស្គាល់ជាប្រទេស បេក្ខភាពសម្រាប់ចន្លោះពី៨ទៅ១៧ឆ្នាំ ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានបង្អាក់ក្តីសង្ឃឹមរបស់អ៊ុយក្រែន សម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុបយ៉ាងឆាប់រហ័សផងដែរ ។ លោកបានមានលើកឡើងថា “យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ថាដំណើរការ ដែលអនុញ្ញាតឱ្យពួកគេចូលរួម នឹងជាការពិតចំណាយ ពេលជាច្រើនឆ្នាំ ហើយភាគច្រើនទំនងជាច្រើនទសវត្សរ៍”។

នៅមុនកិច្ចប្រជុំវិសាមញ្ញរបស់មេដឹកនាំសហភាពអឺរ៉ុប នៅចុងខែឧសភា លោក Scholz បានលើកឡើងដែល បានពេញចិត្តមូលនិធិ សាមគ្គីភាពអឺរ៉ុបសម្រាប់ការកសាងឡើងវិញ ចំពោះអ៊ុយក្រែន។ លោកបានលើកឡើងថា “វាច្បាស់ហើយ ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែល ត្រូវបានបំផ្លាញ ការរស់ឡើងវិញនៃសេដ្ឋកិច្ច អ៊ុយក្រែន ទាំងអស់នេះនឹងត្រូវចំណាយអស់រាប់ពាន់លាន” ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top