ព័ត៌មានអន្តរជាតិ

មេបញ្ជាការកំពូល អាមេរិក-រុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទ ស្ដីពីជម្លោះនៅអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីលោក Valery Gerasimov និងប្រធានអគ្គសេនាធិការ ចម្រុះរបស់សហរដ្ឋអាមេរិកលោក Mark Milley បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សា អំពីបញ្ហាដែលចាប់អារម្មណ៍គ្នាទៅវិញទៅមក រួមទាំងស្ថានភាពនៅអ៊ុយក្រែនផងដែរ។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ការសន្ទនានេះត្រូវបានផ្តួចផ្តើមឡើង ដោយភាគីអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទលើកដំបូង របស់ពួកគេ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top