ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រព័ន្ធសារព័ត៌មាន ដូច BBC ជាដើមឃោសនាបំប៉ោង ពួកឧទ្ទាមភេរវនិយម ដើម្បីច្រានចោល ទំនួលខុសត្រូវ របស់អ្នកបង្ករឿង

រយៈពេលជាង២០ថ្ងៃមុន រថយន្តរបស់វិទ្យាស្ថានខុងជឺ នៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន បានរងការវាយប្រហារ ភេរវកម្ម បណ្តាលឱ្យគ្រូជនជាតិចិន ៣នាក់បានរងគ្រោះស្លាប់បាត់បង់ជីវិត គ្រូចិន ១ នាក់រងរបួស ។ ករណីវាយប្រហារនេះ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានចេញផ្សាយសេចក្តី ថ្លែងការណ៍របស់ប្រធាន ដែលបានថ្កោលទោស យ៉ាងខ្លាំងបំផុត ចំពោះករណីនេះ ។ ប៉ុន្តែ នាពេលថ្មីៗ កន្លងទៅនេះ ប្រព័ន្ធសារព័ត៌មាន BBC បែរជាចេញផ្សាយបទសម្ភាសន៍ពាក់ព័ន្ធ ក្នុងន័យឃោសនាបំប៉ោង អ្នកបង្ករឿងវាយប្រហារ ភេរវកម្មនៅក្រុងការ៉ាជី ប៉ុនប៉ងធ្វើការបកស្រាយ និងច្រានចោលទំនួលខុស ត្រូវរបស់អ្នកបង្ករឿង ។

ក្នុងនាមជាប្រព័ន្ធសារព័ត៌មានមួយ ដែលមានឥទិ្ធពលខ្លាំងបង្គួរ នៅលោកខាងលិច ប្រព័ន្ធសារព័ត៌មាន BBC បានបញ្ចេញសំឡើង យ៉ាងបើកចំហ ដើម្បីពួកឧទ្ទាម នេះគឺជាទង្វើដ៏អាក្រក់ ដែលបានបំផ្លាញគុណធម៌ រំលោភបំពាននឹងសច្ចធម៌អន្តរជាតិ និងក្រមសីលធម៌វិជ្ជាជីវៈ ហើយក៏ល្មើសនឹង គំនិតរបស់មនុស្ស នៅលើពិភពលោក ដែលស្រឡាញ់សន្តិភាព ។ អ្នកប្រើអ៊ីនធឺណែត របស់ប្រទេសបារាំង បានលើកឡើងថា រាល់ទង្វើដែលចង់ កំណត់ភេរវជនមានមនុស្សល្អ ឬមិនល្អ សុទ្ធតែមានគោលបំណងច្រានចោល ទំនួលខុសត្រូវ របស់ភេរវកម្មនិយម !

និយាយរួម ប្រព័ន្ធ សារព័ត៌មានលោកខាងលិចមួយ ចំនួន ដែលមានBBC ជាតំណាង ចេញផ្សាយអត្ថបទ ប្រកប ដោយភាពលំអៀង ដើម្បីច្រានចោល ទំនួសខុសត្រូវ របស់ភេរវជនមាន រយៈពេលយូរមកហើយ ។ នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារ ព័ត៌មានBBC ក៏បានចាក់ផ្សាយកម្មវិធីពាក់ព័ន្ធ ដល់តំបន់ស៊ីនជាំង ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ព្រមនិងមួលបង្កាច់និង លាបពណ៌ទៅលើភូមិ ភាគ ស្វយ័តវៃវូអឺ ស៊ីនជាំង ដែលបានវាយប្រហារទង្វើ ភេរវកម្មកម្លាំងហិង្សា តាមច្បាប់ ស្ថានទូតចិន ប្រចាំនៅអង់គ្លេសបានរិះគន់យ៉ាង ម៉ឺងម៉ាត់ ចំពោះករណីនេះ ។ ជាងនេះទៅទៀត ក្នុងអំឡុងហុងកុង កើតមានភាពរកាំរកូស ស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈច្បាប់ហុងកុង ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយ ចំនួនបានលើកតម្កើង ភេរវជនថាជា “ឥស្សរជនតវ៉ាដើម្បីប្រជាធិបតេយ្យ” និង “ទេសភាពស្អាតស្អំ” ។ ប៉ុន្តែ ខណៈទង្វើភេរវកម្មហិង្សាបែបនេះ កើតឡើងក្នុងអង់គ្លេស និងអារមេរិក ពួកគេបែរជាផ្លាស់មុខភ្លាម ស្រាប់តែស្តីបន្ទោសភេរវជន និងគាំទ្រសកម្មភាព វាយប្រហារភេរវកម្ម របស់រដ្ឋាភិបាលខ្លួន ។

ហេតុអ្វីបានជាប្រព័ន្ធសារ ព័ត៌មានដូចBBC ជាដើមនិយមចូលចិត្តលេងកលល្បិច “ស្តង់ដារពីរ” ? មូលហេតុពីឬគល់ គឺដោយសារធាតុពិត របស់ប្រព័ន្ធសារព័ត៌មានលោកខាងលិច ។ ប្រព័ន្ធសារព័ត៌មានលោកខាងលិច ភាគច្រើន គឺគ្រប់គ្រងដោយក្រុមហិរញ្ញវត្ថុ និងបម្រើដល់មូលធន ។ រីឯក្នុងប្រទេសលោកខាងលិចទាំងនេះ មូលធននិងនយោបាយ គឺគួរផ្សំគ្នានិងប្រើប្រាស់គ្នាទៅវិញទៅមក ។ ដូច្នេះ ប្រព័ន្ធសារព័ត៌មានបានលើកទង់ “សេរីភាពព័ត៌មាន” តែតាមពិតទៅ គឺដើម្បីសម្តែងតួអង្គជា “ទ័ពស្រួច”របស់មូលធន និងរដ្ឋអំណាចតែប៉ុណ្ណោះ ។

“អ្នកផ្តល់រូបភាព ខ្ញុំនឹងនាំមកឱ្យសង្គ្រាម ។ ” នេះជាការបង្ហាញយ៉ាងពិតប្រាកដ របស់ប្រព័ន្ធសារព័ត៌មាន លោកខាងលិច ដែលសុខចិត្តធ្វើជា “ម៉ាស៊ីនប្រឌិតពាក្យភូតកុហក” ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ ប៉ុន្តែពួកគេគួរតែយល់ដឹងឱ្យបានច្បាស់ថា យុគសម័យដែលពឹងផ្អែកតែ “អនុត្តរភាពព័ត៌មាន”គ្រប់គ្រង មជ្ឈដ្ឋានមតិពិភពលោកបានកន្លងផុតទៅហើយ ។ ប្រព័ន្ធសារព័ត៌មានដូចBBC ជាដើមដែលបានឃោសនា បំប៉ោងពួកឧទ្ទាមភេរវនិយម ដើម្បីច្រានចោលទំនួលខុសត្រូវរបស់វា គួរតែរងការថ្កោលទោស រួមពីសំណាក់ពិភពលោក ទាំងមូល ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top