ព័ត៌មានអន្តរជាតិ

ចិន ជំរុញការនាំចូល ថាមពលពីរុស្ស៊ី

បរទេស៖ ការនាំចូលថាមពលរបស់ចិន ពីរុស្ស៊ីបានបន្តកើនឡើង រហូតដល់ ៦ពាន់លានដុល្លារ ក្នុងខែមេសា, នេះបើយោងតាមទិន្នន័យគយ ដែលបានដកស្រង់ដោយ Bloomberg កាលពីថ្ងៃសុក្រ។

យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា ស្ថិតិបានបង្ហាញថា ការទិញប្រេង ឧស្ម័ន និងធ្យូងថ្ម បានកើនឡើង 75% ខណៈពេលដែលការនាំចូល ឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ីបានកើនឡើង 80% ពីឆ្នាំមុនដល់ 463,000 តោន។

ការនាំចូលប្រេងឆៅបានកើនឡើង 4% ក្នុងឆ្នាំនេះដល់ 6,55 លានតោន ដោយប្រទេសរុស្ស៊ីម្តងទៀត នៅពីក្រោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រភពប្រេងដ៏សំខាន់របស់ប្រទេសចិន។

Bloomberg បានផ្សាយថា តួលេខនេះបានបង្ហាញថា 72% នៃការនាំចូលសរុបរបស់ប្រទេសចិន នៅក្នុងខែមេសាពីដៃគូយុទ្ធសាស្រ្តរបស់ខ្លួន គឺទាក់ទងនឹងថាមពល។ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ ផងដែរនៅដើមសប្តាហ៍នេះថា ទីក្រុងប៉េកាំងកំពុងពិភាក្សាជាមួយ ទីក្រុងម៉ូស្គូដើម្បីទិញការផ្គត់ផ្គង់ប្រេងបន្ថែម ខណៈដែលខ្លួនស្វែងរកការ បំពេញធុងផ្ទុករបស់ខ្លួនជាមួយ នឹងការបញ្ចុះតម្លៃប្រេងឆៅរបស់រុស្ស៊ី មុនពេលតម្លៃកើនឡើងម្តងទៀត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top