ប៉េកាំង៖ ៦ខែបន្ទាប់ពីការស៊ើបអង្កេត ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា យោធាអាមេរិកបានលាក់បាំង ការវាយប្រហារតាមអាកាសឆ្នាំ២០១៩ នៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ ការស៊ើបអង្កេតផ្ទៃក្នុង របស់មន្ទីរបញ្ចកោណ បានឈានដល់ការសន្និដ្ឋាន ផ្ទុយស្រលះបន្តិចនៅដើមសប្តាហ៍នេះ ខណ:ពេលដែលការពិនិត្យឡើងវិញ ដំបូងរបស់យោធានៃការវាយប្រហារនេះ ត្រូវបានចាត់ចែងខុស គ្មានវិធានការវិន័យត្រូវបានធានា។
ដើម្បីការពារសេចក្តីសន្និដ្ឋាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានឲ្យដឹងកាលពីថ្ងៃអង្គារថា “បាទ យើងបានសម្លាប់ជនស៊ីវិលស្លូតត្រង់ ស្ត្រី និងកុមារមួយចំនួន វាស្ថិតនៅក្នុងការប្រយុទ្ធ នៅក្នុងអ័ព្ទនៃសង្រ្គាម”។
ការបណ្តេញចេញដោយ ឈាមត្រជាក់នៃអំពើខុសឆ្គង ណាមួយបានបង្ហាញជាថ្មីម្តងទៀត នូវភាពពុតត្បុតរបស់សហរដ្ឋអាមេរិក ប្រសិនបើមិនមានការយោគយល់ ចំពោះឧក្រិដ្ឋកម្មសង្រ្គាមដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តដោយកងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសដទៃទៀត។

នៅក្នុងការវាយប្រហារនៅខែមីនា ឆ្នាំ២០១៩ នៅជិតទីក្រុង Baghuz ប្រទេសស៊ីរី មនុស្សសរុបចំនួន ៨០នាក់ត្រូវបានសម្លាប់ ដែល ៦៤ នាក់ត្រូវបានគេជឿថា ជាជនស៊ីវិល រួមទាំងស្ត្រី និងកុមារ នៅក្នុងឧបទ្ទវហេតុជនស៊ីវិលដ៏ធំបំផុតមួយ នៅក្នុងសង្គ្រាមសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (IS) ។
វាគឺបន្ទាប់ពីការស៊ើបអង្កេតដោយកាសែត The Times កាលពីខែវិច្ឆិកាឆ្នាំមុន ដែលបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រងសង្រ្គាមផ្លូវអាកាស នៅក្នុងប្រទេសស៊ីរី បានទទួលស្គាល់ការវាយប្រហារនេះ ជាលើកដំបូង។
បន្ទាប់មក ទីបញ្ជាការកណ្តាលរបស់ សហរដ្ឋអាមេរិកបានអះអាងថា មនុស្ស ១៦នាក់ក្នុងចំណោម ៨០នាក់ដែលត្រូវបានសម្លាប់គឺជាភេរវករ IS និង ៤នាក់ជាជនស៊ីវិល ហើយថា ៦០នាក់ទៀតអាចជាភេរវករដោយសារតែ “ពេលខ្លះស្ត្រី និងកុមារនៅក្នុងរដ្ឋអ៊ីស្លាម បានកាន់អាវុធ” ៕
ប្រែសម្រួល ឈូក បូរ៉ា
