ព័ត៌មានអន្តរជាតិ

ការនាំចូលប្រេង របស់អ៊ីតាលី ពីរុស្ស៊ី កើនឡើង ៤ដង ចាប់តាំងពីខែកុម្ភៈ

រ៉ូម៖ យោងតាមរបាយការណ៍ ព័ត៌មានបានឲ្យដឹងថា ប្រទេសអ៊ីតាលី កំពុងនាំចូលប្រេងពីរុស្ស៊ី ៤ដង ច្រើនជាងមុនពេលជម្លោះ រវាងរុស្ស៊ីនិងអ៊ុយក្រែន ចាប់ផ្តើម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រឿងមួយដែលត្រូវបានចេញ ផ្សាយនៅក្នុងកាសែត Financial Times បានរាយការណ៍ថាប្រទេសអ៊ីតាលី បានបង្កើនចំនួនប្រេងឆៅរបស់រុស្ស៊ី ដែលខ្លួនបាននាំចូលដល់ទៅ ៤៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ របាយការណ៍បានឲ្យដឹងថា ការកើនឡើងយ៉ាងខ្លាំង គឺដោយសារការបង្ខូចឥទ្ធិពល នៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។

ការវិវឌ្ឍនេះ មានមូលដ្ឋាន នៅជុំវិញរោងចក្រចម្រាញ់ប្រេង ISAB នៅលើកោះ Sicily ភាគខាងត្បូងប្រទេសអ៊ីតាលី ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Lukoil មានមូលដ្ឋាននៅទីក្រុងម៉ូស្គូ។

របាយការណ៍បានឲ្យដឹងទៀតថា ដោយសារតែការដាក់ទណ្ឌកម្ម ISAB មិនអាចទទួលបានឥណទាន សម្រាប់ការទិញពីអ្នកផលិត ប្រេងឆៅផ្សេងទៀត ដែលមានន័យថា រោងចក្រចម្រាញ់ប្រេងត្រូវតែពឹង ផ្អែកទាំងស្រុងលើការផ្គត់ផ្គង់ពី Lukoil ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top