ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីកូរ៉េខាងត្បូង និងអាមេរិក ព្រមព្រៀងគ្នា ពង្រីកសមយុទ្ធយោធារួមគ្នា អំឡុងពេលមានការ គំរាមពីកូរ៉េខាងជើង

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងប្រធានាធិបតីអាមេរិក Joe Biden បានព្រមព្រៀងគ្នា នៅថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមការពិភាក្សា លើការពង្រីកសមយុទ្ធយោធារួមគ្នា រវាងប្រទេសទាំងពីរ ចំពេលមានការគំរាមកំហែង នុយក្លេអ៊ែរ និង មីស៊ីលពីប្រទេសកូរ៉េខាងជើង ។

យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំទាំងពីរ បានឈានដល់កិច្ចព្រមព្រៀង ក្នុងអំឡុងពេលកិច្ច ប្រជុំកំពូលលើកដំបូង របស់ពួកគេ ក្នុងទីក្រុងសេអ៊ូល ដែលបានធ្វើឡើង ខណៈដែលប្រទេសទាំងពីរជឿថា ការសាកល្បងនុយក្លេអ៊ែរ ឬការបាញ់មីស៊ីលឆ្លង ទ្វីបពីកូរ៉េខាងជើង គឺជិតមកដល់ ហើយអាចកើតឡើង ខណៈដែលលោក Biden កំពុងធ្វើទស្សនកិច្ចក្នុងតំបន់។

សេចក្តីថ្លែងការណ៍រួម មួយនៅលើកិច្ចប្រជុំកំពូល បាននិយាយថា “មេដឹកនាំទាំងពីរយល់ព្រមផ្តួចផ្តើម ការពិភាក្សាដើម្បីពង្រីកវិសាលភាព និងទំហំនៃសមយុទ្ធយោធារួម និងការហ្វឹកហ្វឺន នៅលើ និងជុំវិញឧបទ្វីបកូរ៉េ” ។

សូមជម្រាបថា សមយុទ្ធយោធារវាងសម្ព័ន្ធមិត្តទាំងពីរ ត្រូវបានកាត់បន្ថយ ចំពេលមានការរាតត្បាត នៃជំងឺកូវីដ-១៩ និងជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីចូលរួមជាមួយកូរ៉េខាងជើង ក្រោមការគ្រប់គ្រងពីមុន របស់ប្រធានាធិបតី Moon Jae-in និងប្រធានាធិបតី អាមេរិក Donald Trump ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top