ថ្ងៃទី១៨ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានតបសសំបុត្រទៅឱ្យអ្នកប្រាជ្ញវ័យក្មេងរបស់សាកលវិទ្យាល័យ Nanjing ដែលបញ្ចប់ការសិក្សានៅបរទេសត្រឡប់មកមាតុប្រទេសវិញ។
លោក Xi Jinping បានថ្លែងក្នុងសំបុត្រថា ពេលបានដឹងថាលោកអ្នកបានចាត់ទុកអ្នកវិទ្យាសាស្ត្រជំនាន់ចាស់ជាគំរូ ពេលបញ្ចប់ការសិក្សានៅក្រៅប្រទេសក៏ត្រឡប់មកមាតុប្រទេសវិញដើម្បីបម្រើប្រជាជននិងមាតុប្រទេស ហើយទទួលបានលទ្ធផលជាផ្លែផ្កា ខ្ញុំស្ងប់ចិត្តណាស់។ ឆ្លៀតឱកាសខួប ១២០ ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យ Nanjing សូមចូលរួមអបអរយ៉ាងកក់ក្ដៅនិងសួរសុខទុក្ខយ៉ាងស្មោះចំពោះអស់លោកអ្នក! សង្ឃឹមថាអ្នកទាំងឡាយអាចបង្កើតលទ្ធផលថ្មីក្នុងការជំរុញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយភាពឯករាជ្យម្ចាស់ការ ដើម្បីធ្វើជាគំរូក្នុងការពង្រឹងទំនុកចិត្តវប្បធម៌ចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន