ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែក បណ្ដាលឱ្យ របួសអភិបាលក្រុងមួយ នៅភាគអាគ្នេយ៍ ប្រទេសអ៊ុយក្រែន ព្រមទាំងកងការពារ ២នាក់ទៀត

បរទេស៖ អភិបាលក្រុង Energodar ដែលបច្ចុប្បន្នកំពុងស្ថិតនៅ ក្នុងការគ្រប់គ្រងរបស់រុស្សីនៅឡើយ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ព្រមទាំងកងអង្គរក្ស ២រូបទៀតរបស់គាត់បានទទួលរងរបួស នៅក្នុងហេតុការណ៍ ផ្ទុះគ្រាប់មួយកាលពីថ្ងៃអាទិត្យ។

ទីភ្នាក់ងារសារព័ត៌មាន TASS បានចេញផ្សាយដែរថាហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅនឹងផ្លូវចូលទៅកាន់ អាផាតមិនមួយកន្លែងដែលម្តាយ របស់លោកអភិបាលក្រុង Andrey Shevchik កំពុងស្នាក់នៅហើយគឺជាគ្រាប់បែក ដែលត្រូវបានគេបង្កប់ចោលនៅក្បែរ ទៅនឹងប្រអប់ចែកចាយអគិ្គសនី។

មន្ត្រិប៉ូលីសមួយរូបនៅក្នុងតំបន់ បានអះអាងថាមួយរយៈនេះលោកអភិបាលក្រុងរូបនេះ តែងតែបានទទួលរងនូវការគម្រាមកំហែងជារឿយៗ ពីសំណាក់ពលរដ្ឋជនជាតិអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក្តីមកដល់ ពេលនេះលោកអភិបាលក្រុង Shevchik និងអង្គរក្សទាំង២ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយប៉ុន្តែពលរដ្ឋដែលរស់នៅអាផាតមិនផ្សេងទៀត មិនមានអ្នកណាម្នាក់ដែលទទួលការប៉ះពាល់ពី ហេតុការណ៍ផ្ទុះនេះឡើយ៕

ប្រែសម្រួល៖ ស៊ុន​ លី

To Top