ព័ត៌មានអន្តរជាតិ

លោក Biden ចាប់ផ្តើមទស្សនកិច្ចនៅជប៉ុនភ្លាម ក្រុមបាតុកររាប់រយនាក់ នាំគ្នាប្រមូលផ្តុំ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើដំណើរមកដល់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យម្សិលមិញភ្លាម ក្រុមបាតុករជនជាតិជប៉ុនប្រមាណជា ៧៥០នាក់ បាននាំគ្នាប្រមូលផ្តុំគ្នានៅតាមផ្លូវ ដើម្បីប្រឆាំងទៅនឹងផែនការ នៃកិច្ចប្រជុំប្រទេសទាំង៤ សម្រាប់កិច្ចការងារសន្តិសុខឬ The Quad។

កិច្ចប្រជុំជាច្រើនត្រូវបាន ត្រៀមរៀបចំផែនការរួចហើយ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចំពោះប្រធានាធិបតីអាមេរិករូបនេះនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីដំណើរទស្សនកិច្ច នៅកូរ៉េខាងត្បូងដែលមានរួមទាំងកិច្ចប្រជុំ ៤ភាគីដូចជាជប៉ុន អូស្ត្រាលី ឥណ្ឌា និងអាមេរិក ព្រមទាំងកិច្ចប្រជុំ Indo-Pacific Economic Framework (IPEF)។

ទោះបីជាយ់ាងណាក្តីសាធារណជន នៅក្នុងប្រទេសជប៉ុនបានពិចារណាថា អត្ថប្រយោជន៍នៃកិច្ចប្រជុំ IPEF ហាក់ដូចជាមិនសូវមានអត្ថប្រយោជន៍ខ្លាំង ចំពោះជប៉ុនឡើយពីព្រោះថា ក្នុងមតិកានៃកិច្ចប្រជុំនោះគឺពុំមានការបញ្ចូល ការងារគិតគូរពីការបញ្ចុះតម្លៃពន្ធនាំចូល ដែលនឹងផ្តល់ប្រយោជន៍សម្រាប់ សេដ្ឋកិច្ចរបស់ជប៉ុននោះឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top