ព័ត៌មានអន្តរជាតិ

មហាសន្និបាត អង្គការ សុខភាពពិភពលោក ផ្តោតសំខាន់ លើសភាពការណ៍ រីករាលដាល នៃជំងឺកូវីដ១៩ ព្រមនិងបញ្ហាសុខភាព និងសន្តិភាព

ថ្ងៃទី២២ខែឧសភា មហាសន្និបាតអង្គការ សុខភាពពិភពលោក លើកទី៧៥ បានបើកធ្វើនៅក្រុងហ្សឺណែវ នៃប្រទេសស្វ៊ីស នេះគឺជាកិច្ចប្រជុំទល់មុខ ជាលើកដំបូង របស់អង្គការសុខភាពពិភពលោក បន្ទាប់ពីបានផ្ទុះការរីករាលដាល នៃជំងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំមក ។

ពេលថ្លែងសុន្ទរកថា ក្នុងពិធីបើកមហាសន្និបាត លោកតេដ្រូស អគ្គនាយកអង្គការ សុខភាពពិភពលោក បានគូសបញ្ជាក់ថា “ការរីករាលដាល នៃជំងឺកូវីដ១៩ នឹងមិនបញ្ចប់នៅតំបន់ណាមួយនោះទេ វៀរលែងតែវាបានបញ្ចប់ នៅគ្រប់ទីកន្លែងលើពិភពលោក” ។

ផ្ទាំងពាណិជ្ជកម្ម

លោកតេដ្រូសបានថ្លែងថា បណ្តាប្រទេសនានា គួរសម្រេចក្នុងពេលឆាប់ៗ នូវគោលដៅចាក់វ៉ាក់សាំង ឱយបាន៧០% ដែលកំណត់ដោយអង្គការ សុខភាពពិភពលោក ក្នុងពេលជាមួយគ្នានេះ ត្រូវផ្តល់អាទិភាព ដល់ការចាក់វ៉ាក់សាំង ជូនបុគ្គលិកសុខាភិបាល ទាំងអស់ មនុស្សមាន អាយុលើសពី៦០ឆ្នាំ និងក្រុមមនុស្ស ដែលមានហានិភ័យខ្ពស់ផ្សេងទៀត ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top