ព័ត៌មានអន្តរជាតិ

“វេទិកាទំនាក់ទំនង រវាងចិន និងអាស៊ាន ទីក្រុងហ្សាការតា ” ផ្តោតលើគំនិតផ្តួចផ្តើម អភិវឌ្ឍន៍ជាសកល

អង្គទូតចិន ប្រចាំអាស៊ាន និងភាគីអាស៊ាន បានរៀបចំសិក្ខាសាលា នៃ”វេទិកាទំនាក់ទំនង រវាងចិននិងអាស៊ាន ទីក្រុងហ្សាការតា” តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២០ខែឧសភា ។ ប្រធានបទនៃសកម្មភាពលើកនេះ គឺ “ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ រវាងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ជាសកលនិងចក្ខុវិស័យ នៃសហគមន៍រួមអាស៊ានឆ្នាំ ២០២៥ និង ការពន្លឿនការអនុវត្តរបៀបវារៈការអភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ” ។

លោក Wu Jianghao ឧបការីរដ្ឋមន្ត្រីការបរទេសចិន បានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំថា ប្រទេសចិនមានឆន្ទៈរួម ជាមួយបណ្តាប្រទេសអាស៊ាន ធ្វើជាអ្នកផ្តើមគំនិត នៃបុព្វហេតុការអភិវឌ្ឍពិភពលោក ប្រកាន់ខ្ជាប់ធ្វើជាអ្នកអនុវត្ត ជាក់ស្តែងនូវកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជំរុញកិច្ចសហប្រតិបត្តិការ យ៉ាងស៊ីជម្រៅនូវគំនិតផ្តួចផ្តើម អភិវឌ្ឍន៍ជាសកល និង ការកសាងសហគមន៍រួម អាស៊ាន ដើម្បីរួមចំណែករបស់ខ្លួន ក្នុងការអនុវត្តរបៀបវារៈ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និងសម្រេចនូវការបង្កើន លទ្ធផលជាមួយគ្នា ។

ភាគីអាស៊ាន បានឯកភាពគ្នាថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ជាសកល មានគំនិតស្រដៀងគ្នាជាច្រើន ជាមួយចក្ខុវិស័យ សហគមន៍រួមអាស៊ាន។ ការបង្កើន ការតភ្ជាប់យុទ្ធសាស្ត្រ ជាមួយគំនិតផ្តួចផ្តើម ការអភិវឌ្ឍជាសកល នឹងជួយដល់កិច្ចកសាង សហគមន៍រួមអាស៊ាន និងជំរុញ របៀបវារៈស្តីពីការអភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ២០៣០ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top